ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលនឹងមិនព្រងើយចំពោះករណីប្រេងសាំងឡើងថ្លៃ
ប្រេងសាំងបន្តឡើងថ្លៃខ្ពស់ នៅដើមឆ្នាំ ២០២២នេះ។ មូលហេតុដែលនាំឲ្យប្រេងឡើងថ្លៃ មិនពាក់ព័ន្ធកត្តាពន្ធនាំចូល ឬដេប៉ូលក់ប្រេងដំឡើងថ្លៃដោយខ្លួនឯងនោះទេ គឺទាក់ទិននឹងតម្រូវការ នៃការផ្គត់ផ្គង់លើទីផ្សារអន្តរជាតិ។

រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម កំពុងពិនិត្យតាមដានជាថ្មី ទៅលើរូបមន្តដែលក្រសួងបានធ្វើកន្លងមក ពាក់ព័ន្ធជាមួយប្រេងសាំងនេះ។
កន្លងមកមានសាធារណជនជាច្រើន សង្ស័យថា កត្តាប្រេងឡើងថ្លៃនៅកម្ពុជានេះ ទំនងជារដ្ឋដំឡើងពន្ធបន្ថែម ទើបបណ្តាលឲ្យអ្នកនាំចូលប្រេងដំឡើងថ្លៃដើម្បីចំណេញ។ ឆ្លើយតបចម្ងល់នេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានឲ្យដឹងថា គិតមកដល់ពេលនេះ ថ្លៃពន្ធនាំចូល ពន្ធលើអាករពិសេស ពន្ធលើតម្លៃបន្ថែម និងការកំណត់ការចំណេញ និងចំណាយ របស់អាជីវករ គឺនៅដដែល មិនមានការប្រែប្រួលទេ ពោលគឺរដ្ឋាភិបាលមិនបានដំឡើងពន្ធលើតម្លៃប្រេងនាំចូលឡើយ។ លោក សុវិជាតិ បានសង្កត់ធ្ងន់ថា កត្តាតែមួយគត់ដែលធ្វើឲ្យប្រេងឡើងថ្លៃ គឺការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ប្រេងដែលចម្រាញ់ហើយ និងប្រេងឆៅ។

ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាងថា ប្រសិនបើសភាពការនេះចេះតែវិវត្តរកតម្លៃខ្ពស់បន្ថែមទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋ ឬដល់វិស័យនានា រដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្ម មិនព្រងើយកន្តើយនោះឡើយ នឹងមានការពិភាក្សាជាថ្មីជាមួយក្រុមហ៊ុន និងភាគីពាក់ព័ន្ធ ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យឡើងវិញនូវការងារកំណត់រូបមន្ត ដោយបច្ចុប្បន្នក្រសួងកំពុងបន្តតាមដានលើបញ្ហានេះ។
នៅក្នុងកាលៈទេសៈដ៏លំបាកនេះ លោក ប៉ែន សុវិជាតិ ជំរុញឲ្យពលរដ្ឋ និងវិស័យនានាចូលរួមធ្វើការសន្សំសំចៃខ្លះ ក្នុងប្រើប្រាស់ប្រេងឥន្ធនៈ ចំពោះមុខសញ្ញាណាដែលមិនចាំបាច់ ធ្វើដូចនេះ ដើម្បីកាត់បន្ថយការចំណាយដែលមិនបង្កឲ្យប៉ះពាល់ដល់ជីវភាព។
ក្រសួងពាណិជ្ជកម្ម នឹងមានយុទ្ធសាស្រ្ត ក្នុងការឆ្លើយតបពីតម្រូវការ និងការផ្គត់ផ្គង់។ ចំណែកផលិតកម្ម ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល កំពុងបន្តធ្វើការស្រាវជ្រាវរុករករ៉ែ ដើម្បីធ្វើឲ្យប្រទេសយើងក្លាយជាប្រទេសផលិតប្រេងនៅថ្ងៃអនាគត។
ជាការកត់សម្គាល់កន្លងមក ប្រទេសធំៗ ដូចជាប្រទេសចិន និងអាមេរិកជាដើម តែងតែបញ្ចេញប្រេងក្នុងស្តុករបស់ខ្លួន នៅពេលដែលតម្លៃប្រេងអន្តរជាតិហក់ឡើង។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រទេសធំៗទាំងនេះ នៅមិនទាន់បង្ហាញសញ្ញាណាមួយ ដើម្បីឆ្លើយតបនឹងបញ្ហានេះទេ ដោយគ្រាន់តែបង្ហាញការព្រួយបារម្ភប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា។
សូមបញ្ជាក់ថា តម្លៃប្រេងសាំងធម្មតានៅកម្ពុជា បានបន្តឡើង ១៥០ រៀល បន្ថែមទៀត ដែលនឹងត្រូវដាក់លក់ក្នុងតម្លៃ ៤ ៥០០ រៀល ក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូត បានឡើង ២០០ រៀល ធ្វើឱ្យតម្លៃកើនដល់ ៤ ២០០ រៀល ក្នុង១លីត្រ និងប្រងសាំងស៊ុបពែ ១លីត្រ ៥០៥០រៀល ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២។ នេះបើតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម៕
អត្ថបទ៖ ទូន សុផល


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៨ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា