ព័ត៌មានជាតិ
ជប៉ុន ផ្តល់ជំនួយជាង២០ម៉ឺនដុល្លារទៀតដល់សាលាក្តីខ្មែរក្រហម
រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយចំនួន២២ម៉ឺនដុល្លារអាមេរិក ដើម្បីជាវិភាគទានជូនភាគីអង្គការសហប្រជាជាតិ សម្រាប់ដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្តីខ្មែរក្រហម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនផ្តល់សារសំខាន់ទៅលើសាលាក្តីខ្មែរក្រហមដោយផ្អែកលើទស្សនៈចំនួន៣ ដែលទី១ ការកាត់ក្តីខ្មែរក្រហម គឺជាដំណាក់កាលបញ្ចប់នៃដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាដើម្បីបង្ការទប់ស្កាត់ការកើតមានឡើងវិញនៃអំពើឃោឃៅដែលបានប្រព្រឹត្តឡើងនៅក្នុងសម័យខ្មែរក្រហម, ទី២សាលាក្ដីខ្មែរក្រហមនេះនឹងជួយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហមដែលប្រការនេះនឹងរួមចំណែកដល់ការផ្សះផ្សាជាតិឡើងវិញ, និងទី៣សាលាក្តីនេះនឹងរួមចំណែកដល់ការពង្រឹងនីតិរដ្ឋនៅកម្ពុជាក៏ដូចជានៅសហគមន៍អន្តរជាតិផងដែរ។

រដ្ឋាភិបាលជប៉ុនបាននិងកំពុងជួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតាំងពីដើមដំបូងរៀងមក ហើយគិតត្រឹមថ្ងៃនេះ ជំនួយហិរញ្ញវត្ថុពីប្រទេសជប៉ុនសម្រាប់តុលាការនេះ មានចំនួន៨៨,៧លានដុល្លារអាមេរិកដោយគិតរួមទាំងការបញ្ចេញថវិកាលើកនេះ ដែលប្រហាក់ប្រហែលនឹង២៧ភាគរយនៃថវិកាសរុបផ្តល់ដោយប្រទេសផ្តល់ជំនួយជូនភាគីជាតិនិងភាគីអង្គការសហប្រជាជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
លើសពីនេះទៅទៀត ប្រទេសជប៉ុនរួមជាមួយប្រទេសបារាំងក្នុងឋានៈជាសហប្រធាននៃមិត្តរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានតាមដានដំណើរការរបស់តុលាការនេះយ៉ាងសកម្មផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


