ព័ត៌មានជាតិ
លោក វង្សី វិស្សុត៖ តុលាការកូនកាត់កម្ពុជា បានបង្កើតលក្ខណៈពិសេស៥ ខុសពីតុលាការអន្តរជាតិផ្សេងៗ
តុលាការកូនកាត់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក បានបង្កើតលក្ខណៈពិសេសចំនួន ៥ ដែលខុសពីតុលាការអន្តរជាតិផ្សេងៗទៀត។ នេះជាការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក តាមរយៈរបាយការណ៍ស្វាគមណ៍វត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

តាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបង្កើតជាតុលាការគំរូអន្តរជាតិមួយក្នុងការកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលប្រើប្រាស់យុត្តាធិការរបស់ប្រទេសជាម្ចាស់បញ្ហា បូកជាមួយការប្រើប្រព័ន្ធច្បាប់ចម្រុះ ដែលឆ្លុះបញ្ចាំងអំពីសក្តានុភាពនៃនីតិវិធីតុលាការរបស់កម្ពុជាក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ សម្រេចបានយុត្តិធម៌ជូនជនរងគ្រោះ និងធានាបាននូវនិរន្តរភាពនៃសុខសន្តិភាពជូនជាតិមាតុភូមិ។
លោកឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. បានបញ្ជាក់ដូច្នេះថា៖ «គំរូតុលាការកូនកាត់របស់ អ.វ.ត.ក. នេះ មិនត្រឹមតែសម្រេចបានទៅតាមគោលដៅរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតនូវលក្ខណៈដោយឡែក (Uniqueness) យ៉ាងហោចចំនួន៥ បើប្រៀបធៀបទៅនឹងតុលាការអន្តរជាតិផ្សេងៗទៀត»។ តាមការរៀបរាប់របស់លោក វង្សី វិស្សុត លក្ខណៈពិសេសរបស់គំរូតុលាការកូនកាត់របស់ អ.វ.ត.ក. គឺទី១ បានកាត់សេចក្តី និងផ្តន្ទាទោសអស់មួយជីវិតទៅលើអតីតប្រមុខរដ្ឋចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលនេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។

ទី២ តុលាការកូនកាត់របស់ អ.វ.ត.ក. បានអនុញ្ញាតឱ្យជនរងគ្រោះចូលរួមក្នុងកិច្ចដំណើរការនីតិវិធីច្បាប់ ក្នុងនាមជាដើមបណ្ដឹង រដ្ឋប្បវេណី ដែលជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ បើប្រៀបធៀបទៅនឹងតុលាការព្រហ្ម ទណ្ឌអន្តរជាតិផ្សេងៗទៀត ខណៈលក្ខណៈដោយឡែកទី៣ គឺបានផ្សព្វផ្សាយដោយផ្ទាល់ទៅដល់អ្នកចូលរួមជាង ៦៥០ ០០០នាក់ តាមរយៈការអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងជនរងគ្រោះមកតាមដានដោយផ្ទាល់សវនាការជំនុំជម្រះក្តី និងការរៀបចំឱ្យមានការធ្វើទស្សនកិច្ចសិក្សានៅក្នុងអំឡុងពេលដំណើរការកាត់សេចក្តី។

លក្ខណៈទី៤ នៃគំរូតុលាការកូនកាត់របស់ អ.វ.ត.ក. ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បញ្ជាក់ថា គឺត្រូវបានទទួលស្គាល់ជាអន្តរជាតិក្នុងការរក្សាបានយ៉ាងពេញលេញអធិបតេយ្យភាពរបស់កម្ពុជា តាមរយៈភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំ ខណៈប្រទេសមួយចំនួនបានមកសិក្សាយកគំរូកូនកាត់នេះ ទៅរៀបចំ និងបង្កើតជាតុលាការស្រដៀងគ្នានេះ ដើម្បីវិនិច្ឆ័យទៅលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសាហាវយង់ឃ្នង។ និងទី៥ តុលាការនេះបានចំណាយ ថវិកាអស់តិចជាងគេ។

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត គូសបញ្ជាក់ឱ្យដឹងថា ភាគីជាតិចំណាយអស់ប្រហែលមួយភាគបួន និងភាគីអន្តរជាតិចំណាយអស់ប្រហែលបីភាគបួន បើប្រៀបធៀបទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិផ្សេងៗទៀត ដែលបានចំណាយថវិកាអស់ចន្លោះពី ៨០-១០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៣ អ.វ.ត.ក. បានចំណាយអស់ថវិកាចំនួនសរុបប្រមាណ ៤០៧លានដុល្លារអាមេរិក ក្នុងនោះថវិការួមចំណែកពីសហគមន៍អន្តរជាតិមានចំនួន ២៩៣លានដុល្លារអាមេរិក ថវិកាផ្ទាល់ពីអង្គការសហប្រជាជាតិមានចំនួន ៦៧លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលមានចំនួន ៤៧លានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


