Connect with us

ព័ត៌មានជាតិ

ថ្ងៃទី១៦ កក្កដា ស្អែកនេះ សម្ដេចធិបតី នឹងអញ្ជើញទស្សនកិច្ចអគារអនុវត្តមុខងារសេសសល់របស់សាលាក្ដីខ្មែរក្រហម

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ស្អែកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ចើញទស្សនកិច្ចអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅកាត់ថា សាលាក្ដីខ្មែរក្រហម និងជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាជានិមិត្តរូបក្នុងការចាប់ផ្តើមសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំនៅក្នុងអគារអនុវត្តមុខងារ សេសសល់របស់ អ.វ.ត.ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមស្មារតីកិច្ចព្រមព្រៀងបន្ថែមស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ នៅឆ្នាំ២០២១ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ អ.វ.ត.ក ត្រូវបានផ្តល់អាណត្តិឱ្យអនុវត្តមុខងារ សេសសល់ ដែលរួមមាន មុខងារគតិយុត្តិយុត្តាធិការ និងមុខងារមិនមែនយុត្តាធិការ សម្រាប់រយៈពេល៣ឆ្នាំដំបូងពីឆ្នាំ ២០២៣ ដល់២០២៥។ ចាប់ពីដើមឆ្នាំ២០២៣ រហូតដល់នេះ ភាគីជាតិ​​ និងភាគីអន្តរជាតិនៃ អ.វ.ត.ក. បានចាប់ផ្តើមអនុវត្តមុខងារសេសសល់របស់ខ្លួននៅឆ្នាំទី១ និងសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗជាច្រើន រួមមាន៖ បានផ្ទេរពិរុទ្ធជន ខៀវ សំផន ដែលបច្ចុប្បន្នមានអាយុ៩៤ឆ្នាំ ទៅអនុវត្តទោសអស់មួយជីវិតនៅពន្ធនាគារខេត្តកណ្ដាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។ បច្ចុប្បន្ន អ.វ.ត.ក. បាននិងកំពុងតាមដានការអនុវត្តទោសចំពោះពិរុទ្ធជនរូបនេះជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ដោយផ្អែកលើបទដ្ឋាន និងទម្លាប់អនុវត្តជាអន្តរជាតិ ព្រមទាំងស្មារតីនៃកិច្ចព្រមព្រៀងបន្ថែមខាងលើ។

អ.វ.ត.ក. បានបំពេញកាតព្វកិច្ចដូចបានតម្រូវឱ្យអនុវត្តនៅក្នុងសាលដីកាស្ថាពរ នៃសំណុំរឿង០០២/០២ ក្នុងការជូនដំណឹងអំពីបច្ចុប្បន្នភាពនៃសមិទ្ធផលការងារសេម្រេចបាននិងការអនុវត្តមុខងារសេសសល់​របស់ អ.វ.ត.ក. ដល់ដើមបណ្តឹងរដ្ឋប្បវេណីចំនួនប្រមាណ៣ ១០០នាក់ ស្មើនឹង៨០% នៃដើមបណ្តឹងរដ្ឋប្បវេណីសរុបចំនួន ៣ ៨៧៥នាក់ ដែលបាននិងកំពុងរស់នៅក្នុង២៥ រាជធានីខេត្ត ព្រមទាំងបានធ្វើចំណាត់ថ្នាក់ពីប្រភេទឯកសារសម្ងាត់បំផុតនិងសម្ងាត់ ទៅជាឯកសារសាធារណៈនៃឯកសារសំណុំរឿង០០២ បានចំនួនប្រមាណ២២ម៉ឺនទំព័រ និងកំពុងពិនិត្យមើលឯកសារសំណុំរឿងដ៏ទៃទៀតដែលនៅសល់ប្រមាណជា២លានទំព័រទៀត សម្រាប់ធ្វើការផ្សព្វផ្សាយជាសាធារណៈ។         

បន្ថែមពីនេះ អ.វ.ត.ក បានរៀបចំ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលធនធានរបស់​ អ.វ.ត.ក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ខណៈគម្រោងការងារចំនួនពីរទៀត រួមមាន ១) ការសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ និងសាលតាំងពិព័រណ៍អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និង២) ឧទ្យានសម្រាប់ការចងចាំ គ្រោងនឹងសាងសង់បញ្ចប់នៅឆ្នាំ២០២៤ និងឆ្នាំ២០២៥។

អ.វ.ត.ក ក៏បាននិងកំពុងរៀបចំដំណើរទស្សនកិច្ចសិក្សា ២លើកក្នុងមួយសប្តាហ៍ដល់សាធារណជន ជាពិសេសយុវជន យុវនារី សិស្ស និស្សិត និងគ្រូបង្រៀនដែលមានអ្នកចូលរួមសរុបប្រមាណ៤០ ២៩៣នាក់ ចាប់ពីខែមករា ឆ្នាំ២០២៣ រហូតមកទល់ខែមិថុនា ឆ្នាំ២០២៤។ អ្នកចូលរួមកម្មវិធីនេះ ត្រូវបានពន្យល់អំពីដំណើរការ និងសមិទ្ធផលសម្រេចបានរបស់ អ.វ.ត.ក. ទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, សារមន្ទីរវាលពិឃាតជើងឯក, និងវិមានឈ្នះ ឈ្នះរបស់រាជរដ្ឋាភិបាល។

ការផលិតវីដេអូខ្លីៗទៅលើប្រធានបទជាច្រើន ទាក់ទងទៅនឹងអាណត្តិ និងការងារប្រតិបត្តិការរបស់ អ.វ.ត.ក ដែលមានទម្រង់ជាលក្ខណៈសំណួរ និងចម្លើយ ទាក់ទងនឹងការបង្កើត និងដំណើរការកាត់សេចក្តីនៃគ្រប់សំណុំរឿងនៅ អ.វ.ត.ក ដើម្បីពង្រីកការយល់ដឹងជាលក្ខណៈសម្រាយ ឬស្រួលយល់ដល់យុវជនកម្ពុជា ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរនិងអំពើសាហាវយង់ឃ្នងនៃរបបខ្មែរក្រហម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួន៨ ជាមួយដៃគូជាស្ថាប័នជាតិនិងអន្តរជាតិក្នុងការចែករំលែកនិងផ្លាស់ប្តូរចំណេះដឹង ចំណេះធ្វើ បទពិសោធ និងយុត្តិសាស្រ្ត របស់អ.វ.ត.ក. ទាក់ទងនឹងយុត្តិធម៌អន្តរកាល ដែលជាយុត្តិធម៌ក្រោយដំណោះស្រាយជម្លោះប្រដាប់អាវុធ និងដំណើរការកាត់សេចក្តី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម