ព័ត៌មានជាតិ
សកម្មភាពការងារ របស់ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា នៅតែមានវឌ្ឍនភាពល្អប្រសើរ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ទោះជាយើងជួបនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៃកូវីដ-១៩ក៏ដោយ ក៏សកម្មភាពការងារ របស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងនាឆ្នាំ ២០២១ បានសម្រេចនូវវឌ្ឍនភាពគួរជាទីរំពឹងទុក សម្រាប់អនុវត្តន៍បន្តនាឆ្នាំ ២០២២ ក្រោមកិច្ចសហការគ្នាយ៉ាងល្អ ក្នុងការបំពេញការងារដដែល។
លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ ២០២១ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ ២០២២ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ ២០២២ របស់ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចនាឆ្នាំនេះ បានធ្វើឡើងនារសៀលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។
ទន្ទឹមនឹងការដាក់ចេញ នូវផែនសកម្មភាពការងារអនុវត្តន៍ឆ្នាំ ២០២២ ឲ្យបានជោគជ័យជូនរាជរដ្ឋាភិបាល និងបម្រើប្រជាជនដោយស្មោះត្រង់ លោកជំទាវ ម៉ែន សំអន បានផ្តល់នូវអានុសាសន៍ចំនួន ១០ចំណុច បន្ថែមដើម្បីអនុវត្តឲ្យកាន់តែមានប្រសិទ្ធិភាព ១០ចំណុចសំខាន់ៗ រួមមាន៖
ទី១. ត្រូវអនុវត្តអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២០ ស្តីពី ក្របខ័ណ្ឌមុខងាររបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច ដែលតម្រូវឲ្យក្រសួងយើងផ្អែកលើអភិក្រម។
ទី២. ក្នុងពេលបំពេញបេសកកម្ម ចុះធ្វើអធិការកិច្ចមន្ត្រី ឬភ្នាក់ងារអធិការកិច្ច ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ ទៅតាមក្រមសីលធម៌មន្ត្រីរាជការអធិការកិច្ច ដែលបានដាក់ចេញរួចហើយ តាមប្រកាសលេខ ០៧៨ ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០០៨។
ទី៣. ពង្រឹងវិន័យការងារ ដោយត្រូវវត្តមានឲ្យបានជាប់ជាប្រចាំ និងបន្តបំពេញការងារជាធម្មតា ដោយត្រូវតាមដានព័ត៌មាន និងស្រាវជ្រាវឯកសារ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិនានា ដែលពាក់ព័ន្ធនឹងការងារក្រសួង ដើម្បីពង្រឹងសមត្ថភាព រួមទាំងការគ្រប់គ្រងផ្នែករដ្ឋបាល ហិរញ្ញវត្ថុ សវនកម្ម និងបុគ្គលិក ដើម្បីបង្កើនសមត្ថភាពជំនាញ ទៅតាមតួនាទីរៀងៗខ្លួន។ ត្រូវអនុវត្តឲ្យបានល្អ តាមអភិក្រមទាំងប្រាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីគឺ៖ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវនា ២គឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ”។
ទី៤. ដោយសារការផ្សព្វផ្សាយច្បាប់ ជាតម្រូវការចាំបាច់ ក្រុមការងារក្រសួងត្រូវបន្តការអប់រំ និងផ្សព្វផ្សាយច្បាប់ឲ្យបានទូលំទូលាយគ្រប់ ២៥ រាជធានី-ខេត្ត ជាពិសេសទៅតាមទីប្រជុំជន និងជនបទដាច់ស្រយ៉ាល។
ទី៥. ត្រូវបន្តជំរុញការឆ្លងសេចក្តីព្រាងច្បាប់អធិការកិច្ច ដែលក្រសួងបានតាក់តែងរួច ដោយបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យច្បាប់នេះត្រូវបានអនុម័ត។
ទី៦. ត្រូវអនុវត្តបន្តនូវកម្មវិធី ទទួលពាក្យបណ្តឹងអនឡាញ និងជំរុញបណ្ណាល័យអេឡិចត្រូនិក (e-Library) ដែលតាមរយៈកម្មវិធីទាំងនោះ ប្រជាពលរដ្ឋ អាចដាក់ពាក្យបណ្តឹង និងអាចមើលឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាតាមកុំព្យូទ័រ និងទូរស័ព្ទដៃបានយ៉ាងងាយស្រួល។
ទី៧. វិទ្យាស្ថានជាតិអធិការកិច្ច ត្រូវពង្រឹងគុណភាពបណ្តុះបណ្តាល ជាពិសេសពង្រឹងសមត្ថភាពគ្រូ និងបណ្តុះបណ្តាលមុខជំនាញផ្សេងបន្ថែម ក្រៅពីអធិការកិច្ច ដូចជា៖ ជំនាញអប់រំផ្សព្វផ្សាយច្បាប់ ជំនាញការសិក្សាស្រាវជ្រាវ ជំនាញវាយតម្លៃ ជំនាញផ្នែកស្ទាបស្ទង់មតិ និងជំនាញផ្សេងៗទៀត ដែលជាតម្រូវការចំាំបាច់របស់ក្រសួង។
ទី៨. ត្រូវបន្តធ្វើការកែទម្រង់ផ្ទៃក្នុងក្រសួងជាបណ្តើរៗ ជាពិសេសពង្រឹងសមត្ថភាពអង្គភាពថវិកា ដើម្បីត្រៀមអនុវត្តថវិកាកម្មវិធីពេញលេញ និងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ទី៩. ទោះជាមានស្ថាប័នច្រើន មានភារកិច្ចស្រដៀងគ្នា ឬត្រួតគ្នាក៏ដោយ យើងត្រូវតែពន្យល់ពីសារៈសំខាន់នៃការងារអធិការកិច្ច ដែលជាស្ថាប័នត្រួតពិនិ្យ ជម្រុញអភិបាលកិច្ចនិងប្រសិទ្ធភាពការងារ ដល់ស្ថាប័នផ្សេងៗទៀតឱ្យយល់ និងត្រូវកែទស្សនៈដែលខុសឆ្គងពី “ការងារត្រួតគ្នា“ ទៅជា “ការងារបំពេញបន្ថែមគ្នាទៅវិញទៅមក” ដើម្បីបុព្វហេតុអភិបាលកិច្ចល្អ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ របស់រាជរដ្ឋាភិបាលតែមួយ។
ទី១០. មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៅរាជធានី-ខេត្ត ពង្រឹងកិច្ច សហការ និងទំនាក់ទំនងឲ្យបានល្អ ជាមួយរដ្ឋបាលរាជធានី ខេត្ត ដើម្បីរួមគ្នាបំពេញការងារជាក្រុម ជាពិសេសការដោះស្រាយពាក្យបណ្តឹង និងការចូលរួមជាមួយស្ថាប័នពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងទប់ស្កាត់ការកាប់ព្រៃ និងទន្រ្ទានយកដីរដ្ឋ ជាពិសេសនៅតំបន់មាត់បឹងទន្លសាប៕
អត្ថបទ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


