ព័ត៌មានជាតិ
តុលាការកោះហៅអភិបាលស្រុកព្រះនេត្រព្រះ និងមេឃុំមួយរូប មកបំភ្លឺករណីទន្ទ្រានដីព្រៃលិចទឹក
ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានកោះហៅ អភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ និងមេឃុំប្រាសាទ លោក មាស ហ៊ឹក ឱ្យចូលបំភ្លឺពាក់ព័ន្ធ នឹងការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់ ៣ ស្ថិតក្នុងសាស្ត្រ ឃុំប្រាសាទ និងឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ផងដែរថាកន្លងមកដីរដ្ឋដែលមានទំហំ ៦០ហិកតា ស្ថិតក្នុងភូមិកំបោរ ឃុំភ្នំលៀបនិង ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ត្រូវបានក្រុមមនុស្ស១ក្រុម ឃុបឃិតគ្នាឈូសឆាយយកលក់ជាលក្ខណៈប្រព័ន្ធ ក្នុងនោះមាន អភិបាលស្រុក មេឃុំភ្នំលាភ ក្រុមប្រឹក្សាឃុំ។
ថ្មីៗនេះសមត្ថកិច្ចជំនាញបានចុះស៊ើបអង្កេតនៅចំណុច ភូមិសាស្ត្រ ឃុំភ្នំលៀបនិង ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ដោយបាន រកឃើញពួកឈ្មួញឈូសឆាយដីក្នុងនោះមានឈ្មោះលោក អែម ណុយ មេឃុំភ្នំលាភ លួចដុតកាប់រុករានដុតទន្ទ្រាន ឈូសឆាយ ហ៊ុំព័ទ្ធយកដីរដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់ ហើយធ្វើស្រែប្រាំង ស្រែវស្សាជួលឲ្យគេធ្វើខ្លះ ជាប្រព័ន្ធ ក្នុងតំបន់៣មានចំនួន ៦០ហិកតា។

ក្រោយពីសមត្ថកិច្ចជំនាញរកឃើញហើយ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ សាលាដំបូង ខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួន លោក អែម ណុយ បណ្តោះអាសន្ន ក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យហើយ ចោទពីបទ កាប់ឆ្ការគាស់រាន ឈូសឆាយហ៊ុំព័ទ្ធកាន់ កាប់ ដីព្រៃលិចទឹករបស់រដ្ឋលក់ជាប្រព័ន្ធ ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ១១៦៩ ចុះថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២១ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ។
ជាប់ពាក់ព័ន្ធនិងព្រៃលិចទឹកយកដីរដ្ឋក្នុង តំបន់៣ ចំពោះ លោកអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ដែលពាក់ព័ន្ធនិងដីរដ្ឋនោះដែរនៅកំពុងតាមដានបន្ត។
សំណុំរឿងល្មើសដែលលោក អែម ណុយ មេឃុំភ្នំលាភបានកាប់ទន្ទ្រានយកដីរបស់រដ្ឋដែលមានទំហំ ៦០ហិកតា ធ្វើជាកម្មសិទ្ធិ លក់ឲ្យគេនោះមានចុះហត្ថាលេខា របស់មេឃុំ អែមណុយ មេឃុំភ្នំលាភ និងលោកឃូពៅ អភិបាលស្រុកព្រះនេត្រព្រះផងដែរ នៅក្នុងតំបន់ ៣ ចំណុចរហាលសន្ទូង ស្ថិតនៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចសន្យាផ្ទេរសិទ្ធិនិងលក់ផ្តាច់ទៅឲ្យអ្នកទិញដោយមានការចុះហត្ថលេខាបញ្ជាក់នៅលើកិច្ចសន្យាផ្ទេរសិទ្ធិ និង លក់ផ្តាច់ ដោយលោក អែម ណុយ ជាមេឃុំភ្នំលៀបនិងអភិបាលស្រុកព្រះនេត្រព្រះផងដែរ។
ដីទាំង៦០ហិចតានោះ កន្លងមក លោក អែម ណុយបានយកគ្រឿងចក្រឈូសឆាយព្រៃលិចទឹកតំបន់៣ហើយ លោក ហេង ហុង ក្រុមប្រឹក្សាឃុំជា អ្នករកម៉ូយលក់ដីទៅឲ្យអ្នកទិញនៅក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា លោក ហេង ហុង លក់ដីរបស់រដ្ឋខុសច្បាប់ដែលមានទំហំ ៦០ហិកតា ដែលបានឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធ ក្នុងនោះមានទាំងលោកមេឃុំភ្នំលៀប លោក អភិបាលស្រុកព្រះនេត្រព្រះផងដែរ៕
វ៉ាន់ ណាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៨ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ