ព័ត៌មានជាតិ
លោក ឌួង ងៀប មានអាជីវកម្មប៉ុន្មាននៅក្នុងដៃ?
សាធារណជនប្រហែលជាមិនបានដឹងអំពីអាជីវកម្មរបស់លោក ឌួង ងៀប មានប៉ុន្មាន និងមានអ្វីខ្លះនោះទេ ព្រោះព័ត៌មានទាក់ទងនឹងអាជីវកម្មរបស់លោក ពុំមានការផ្សព្វផ្សាយទូលំទូលាយឡើយ។

កម្ពុជាថ្មី បានស្រាវជ្រាវដឹងថា អាជីវកម្មរបស់លោក ឌួង ងៀប មានដូចជា ស្ថានីយ៍ប្រេងតូតាល់ នៅផ្លូវ ២០០៤ និងបុរី ឌួង ងៀប ទួលពង្រ ជាដើម។
ថ្លែងតាមរយៈវីដេអូ Live នៅលើផេកផ្លូវការ កាលពីថ្ងៃទី ០៧ ខែ កុម្ភៈ លោក ឌួង ងៀប បានលើកឡើងថា លោកមានរោងចក្រចំនួនបីកន្លែង និងកំពុងរកស៊ីមុខជំនួញជាមួយជនជាតិចិន។ ក្រៅពីនេះ លោកបានបញ្ជាក់ថា នៅមានដីជាច្រើនកន្លែងទៀត ដែលមានតម្លៃខ្ទង់លានដុល្លារ ផងដែរ។ ក្រៅពីមានងារជាឧកញ៉ា លោក ឌួង ងៀប គឺជាឧត្ដមសេនីយ៍ឯកផ្កាយបី នៅក្រសួងមហាផ្ទៃ។
សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនឈ្មោះ ឌួង ងៀប នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈនេះ។ ប្រភពព័ត៌មានច្បាស់ការ ពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ការឃាត់ខ្លួនលោក ឌួង ងៀប គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ ពាក់ព័ន្ធនិងបទល្មើស «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន» មានទឹកប្រាក់ប្រមាណ ១០លានដុល្លារ ដែលត្រូវបានប្ដឹង ដោយអ្នកវិនិយោគជនជាតិចិនតៃវ៉ាន់។
លោក ឌួង ងៀប ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាគារប៉េហ្ស៊ី នៅថ្ងៃនេះ៕
អត្ថបទ៖ ទួន សុផល
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoប្រទេសជាង១០ រួមទាំងអឺរ៉ុបសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបង្ហោះវីដេអូធ្វើបាបសកម្មជន ដែលបំណងយកជំនួយទៅហ្គាហ្សា


