ព័ត៌មានជាតិ
ពិធីដង្ហែបុណ្យមាឃបូជានៅក្រុងសៀមរាប ត្រូវបានប្រារព្ធឡើងវិញ បន្ទាប់ពីអាក់ខានមួយរយៈ
ពិធីដង្ហែបុណ្យមាឃបូជា ត្រូវបានប្រារព្ធឡើងវិញនៅក្នុងក្រុងសៀមរាប បន្ទាប់ពីមានការអាក់ខានប៉ុន្មានឆ្នាំកន្លងមក ដោយសារតែវិបត្តិកូវីដ-១៩ ។

បើតាមសង្ឃដីកាព្រះគ្រូធម្មវិសុទ្ធរង្សី ឡាច ចន្ថា ព្រះចៅអធិការវត្តដំណាក់ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ មានសង្ឃដីកាថា ឆ្នាំនេះ ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ មានការរៀបចំពិធីដង្ហែបុណ្យមាឃបូជាឆ្នាំនេះ ត្រូវបានធ្វើឡើងស្របតាមការណែនាំរបស់រដ្ឋបាលខេត្ត និងមានកិច្ចសហការណ៍ផងដែរពីសំណាក់មន្ទីរ អង្គភាព ស្ថាប័នដែលពាក់ព័ន្ធ សំខាន់គឺត្រូវបានអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លើវិធានសុវត្ថិភាព ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ។

ព្រះតេជគុណបានពន្យល់ឲ្យដឹងថា ព្រះសង្ឃ អាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានស្រុះស្រួលមូលមតិគ្នាជាឯកឆន្ទ បានប្រារព្ធពិធីបុណ្យមាឃបូជានេះឡើង គឺដើម្បីរំលឹកដល់ព្រឹត្តិការណ៍ធំៗពីរ នាសម័យពុទ្ធកាល ទី១ ថ្ងៃព្រះសម្មាសម្ពុទ្ធធ្វើចតុរង្គសន្និបាត សំដែងឱវាទបាតិមោក្ខ ។ ទី២ គឺថៃ្ងដែលព្រះសម្មាសម្ពុទ្ធដាក់ព្រះជន្មាយុសង្ខារ មុនបរិនិព្វាន ៣ខែចំពោះមុខមារ នៅបាវាលចេតិយ ក្បែរក្រុងវេសាលី ហើយក៏ជាថ្ងៃ ដែលព្រះសារីបុត្រ បានសម្រេចជាព្រះអរហន្ត តែងតាំងជាព្រះអគ្គសាវ័កស្តាំ និងព្រះមហាមោគ្គលាន ជាអគ្គសាវ័កឆ្វេងផងដែរ ។ អាស្រ័យដោយព្រឹត្តិការណ៍ដ៏អស្ចារ្យមានយ៉ាងដូច្នេះហើយ បានជាព្រះសង្ឃ ពុទ្ធបរស័ទចំណុះជើងវត្ត និងពុទ្ធមាមិកជន នឹករលឹក ស្រណោះសង្វេកដល់នាសម័យកាលនោះ ទើបជ្រះថ្លាប្រារព្ធពិធីបុណ្យមាឃបូជានេះឡើង ។ ជាក់ស្តែងនៅវត្តដំណាក់ ក្រុងសៀមរាប បានប្រារព្ធពិធីនេះតាមប្រពៃណី មានរៀបចំដាក់បាត្រព្រះសង្ឃចំនួន ២៥០អង្គ កាលពីវេលាព្រឹកមុនពេលរៀបចំពិធីដង្ហែនោះ ។

ព្រះតេជគុណ ញាណវារោ នៅ ម៉ែន ព្រះសង្ឃគង់នៅវត្តដំណាក់ មានសង្ឃដីកាដែរថា បុណ្យមាឃបូជា ត្រូវបានធ្វើឡើងនៅតាមបណ្តាទីអារាមផ្សេងៗទៀត ហើយក៏ដូចគ្នាដែរ ពុទ្ធបរិស័ទដែលចូលរួមក្នុងកម្មពិធីបុណ្យ មានទម្លាប់រស់នៅតាមបែបគន្លងថ្មី នឹងដឹងច្បាស់ថា ខ្លួនបានទទួលការចាក់វ៉ាក់សាំង តាមដំណាក់កាលទៀងទាត់ ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យដោយឥតគិតថ្លៃ និងអនុវត្តបានយ៉ាងខ្ចាប់ខ្ជួនបំផុត វិធានការ ៣.ការពារ និង៣.កុំ ដែលជាស្មារតីប្រយទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ចាប់ផ្តើមពីមនុស្សម្នាក់ គឺខ្លួនយើង ( យើងអាចភ្លេចកូវីដបាន ប៉ុន្តែកូវីដមិនដែលភ្លេចយើងឡើយ ) ៕
អត្ថបទ៖ គឿនវេត




-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


