ព័ត៌មានជាតិ
មិនខុសពីរាជធានី-ខេត្តផ្សេងៗ ខេត្តរតនគិរី ក៏បានរៀបចំពិធីបុណ្យមាឃបូជាដែរនៅក្នុងវត្តកណ្តាលក្រុងបានលុង
ពិធីបុណ្យមាឃបូជា តែងតែប្រារព្ធនៅគ្រប់វត្តអារាមដែលព្រះសង្ឃ អាចារ្យ និងពុទ្ធបរិស័ទគោរពបូជាព្រះពុទ្ធសាសនា រំលឹកដល់ព្រះពុទ្ធសមណគោតម បានប្រសូត្រ ចេញសាងផ្ទួស និងត្រាស់ដឹង ជាអ្នកត្រាស់ដឹងបង្កើតឡើងគម្ពីរព្រះត្រៃបិដក អប់រំទូន្មាន ព្រះសង្ឃនិងពុទ្ធបរិស័ទឱ្យប្រតិបត្តិខ្លួនក្នុងផ្លូវត្រឹមត្រូវ និងជៀសវាងប្រព្រឹត្តអំពើខុសច្បាប់ផ្លូវលោក និងផ្លូវធម៌។ នៅខេត្តរតនគិរីឯណោះ កាលថ្ងៃទី១២ ខែកុម្ភៈ ម្សិលមិញនេះ ក៏បានរៀបចំពិធីបុណ្យមាឃបូជានេះដែរនៅក្នុងវត្តឦសាន្តរតនារាម ហៅ វត្តភ្នំស្វាយ ក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ការធ្វើបុណ្យនេះ ដើម្បីឱ្យព្រះសង្ឃ និងពុទ្ធសាសនុបត្ថម្ភ រៀនសូត្រ ប្រគេនទ័យទានដល់ព្រះសង្ឃ នាំឱ្យជ្រះថ្លាចិត្ត ពីព្រោះបានបរិច្ចាគ លះបង់ចិត្តកំណាញ់ស្វិត និងថ្វាយគ្រឿងសក្ការៈដល់ព្រះពុទ្ធរូប ដើម្បីជម្រះចិត្តមិនល្អ ប្តូរចិត្តគំនិតមករកការគិតល្អ និងបានយល់ដឹងពីព្រះពុទ្ធសាសនា។ ពិធីបុណ្យមាឃបូជានៅវត្តឦសាន្តរតនារាម ហៅ វត្តភ្នំស្វាយនេះ មានការចូលរួមពីសំណាក់លោក ឌុច ចាន់តូ អភិបាលខេត្តស្តីទី និងលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត ព្រមទាំង សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ និងពុទ្ធសាសនិកយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា ពិធីបុណ្យ មាឃបូជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនាថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ។ ក្នុងថ្ងៃដ៏វិសេសនេះគ្រប់វត្តអារាមនានាទូទាំងប្រទេសកម្ពុជា បានប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ។ ការប្រារព្ធពិធីបុណ្យមាឃបូជា គឺដើម្បីរំលឹកដល់ថ្ងៃសំខាន់ៗ៣យ៉ាង ទី១ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ធ្វើចតុរង្គសន្និបាត គឺការប្រជុំប្រកបដោយអង្គ៤ គឺព្រះសង្ឃសមណទូត ១.២៥០អង្គ និមន្តមកជួបជុំគ្នាដោយមិនបានណាត់គ្នាជាមុន។ ទី២ ជាថ្ងៃដែលទ្រង់ប្រកាសសម្តែងឱវាទបាតិមោក្ខ ជាគោលចម្បងបំផុតក្នុងព្រះពុទ្ធសាសនា និងទី៣ ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធជាដួងនៃសត្វលោកទ្រង់ដាក់អាយុសង្ខារបរិនិព្វាន៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


