ព័ត៌មានជាតិ
លោក ឆាយ សុផល៖ ក្នុងសង្គមព័ត៌មានកម្ពុជា តើពេលណាទើបអស់ក្រុមប្រភេទនេះ?
ស្របពេលភ្នាក់ងារព័ត៌មានតាមបណ្ដាញសង្គម កើនឡើងច្រើន ដោយពួកគេនិយមតាមប្រមាញ់ព័ត៌មាន និងធ្វើការផ្សាយផ្ទាល់តាមទំព័រ Facebook របស់ខ្លួនឯង អំពី សន្តិសុខសង្គម ដូចជាករណី គ្រោះអគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ ជម្លោះបុគ្គលក្នុងគ្រួសារ និងករណីធ្វើអត្តឃាត ជាដើមនោះ សាស្ត្រាចារ្យ និងមន្ត្រីក្រសួងព័ត៌មាន លោក ឆាយ សុផល បានលើកជាចម្ងល់ នៃការបន្តមានវត្តមានរបស់ភ្នាក់ងារសារព័ត៌មាន មិនមានវិជ្ជាជីវៈ ខណៈលោកធ្លាប់បានបណ្ដុះបណ្ដាលក្រុមអ្នកព័ត៌មានអាជីពជាច្រើនកន្លងទៅហើយ។

លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានលើកឡើងថា៖ “ក្នុងសង្គមព័ត៌មានកម្ពុជា តើពេលណាទើបអស់ក្រុមប្រភេទនេះ? បណ្តុះបណ្តាលមួយជំនាន់រួច ក៏ស្រាប់តែចេញមួយជំនាន់ថ្មីចែស!”
សាស្ត្រាចារ្យផ្នែកសារព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ រូបនេះ បានបញ្ចប់ប្រយោគ ១ឃ្លាថា៖ “អ្នកសារព័ត៌មានអាជីព vs អ្នករកលុយតាមហ្វេសប៊ុកជ្រកម្លប់ព័ត៌មាន!”

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ដោយសារការរីកចម្រើននៃប្រព័ន្ធព័ត៌មានវិទ្យា ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិប្រើប្រាស់បណ្ដាញសង្គមយ៉ាងទូលំទូលាយ។ អ្នកខ្លះប្រើប្រាស់បណ្ដាញសង្គម ដើម្បីការងារ ទំនាក់ទំនង និងអាជីវកម្មជាដើម ឯអ្នកមួយចំនួន មិនបានប្រើប្រាស់បណ្ដាញសង្គមដោយត្រឹមត្រូវ ឬផ្ដល់ជាប្រយោជន៍ដល់សង្គមទេ។
លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា៖ “ខ្ញុំយល់ឃើញថា ក្នុងនាមជាអ្នកប្រើប្រាស់បណ្ដាញសង្គម ដើម្បីចែករំលែកព័ត៌មាន ព្រឹត្តិការណ៍ ឬហេតុការណ៍អ្វីមួយ គួរតែពិនិត្យ និងយកចិត្តទុកដាក់នូវការចែករំលែកព័ត៌មានពិត មានប្រភពច្បាស់លាស់ ឬចែករំលែកអ្វីដែលប្រកបដោយការយល់ដឹង និងភាពទទួលខុសត្រូវ ដើម្បីចៀសវាងការចែករំលែករបស់ខ្លួនប្រែជាខុសឆ្គង ឬប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ”។

មន្ត្រីក្រសួងព័ត៌មានខាងលើ លើកឡើងថា ករណីប្រជាពលរដ្ឋដែលមិនមែនជាសារអ្នកព័ត៌មាន មិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន ដែលអាចហៅមកអប់រំណែនាំបានទេ។ ប៉ុន្តែបើពួកគាត់ប្រើប្រាស់បណ្ដាញសង្គមមិនត្រឹមត្រូវ ឬប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ ឬសិទ្ធិអ្នកដទៃ នោះគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយអាចរងបណ្ដឹងទៅដល់អាជ្ញាធរ ឬតុលាការ។
គួរបញ្ជាក់ថា កន្លង ក្រសួងព័ត៌មាន ធ្លាប់បានណែនាំ រហូតដល់ដកអាជ្ញាបណ្ណ ឬសិទ្ធិចេញផ្សាយព័ត៌មានរបស់ក្រុមព័ត៌មានមួយចំនួនដែលធ្វើការផ្សព្វផ្សាយព័ត៌មានមិនមានវិជ្ជាជីវៈ ឬរហូតអនុវត្តការងារលើសសមត្ថកិច្ចរបស់ខ្លួន ក៏ដូចជារំលោភសិទ្ធិឯកជនភាពរបស់ប្រភព និងមហាជនជាដើម៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ចរាចរណ៍៤ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៦ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៦ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
កីឡា៥ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក