ព័ត៌មានជាតិ
ពិធីជួបជុំរវាង អ្នកសារព័ត៌មាន ជាមួយ រាជរដ្ឋាភិបាល ប្រារព្ធធ្វើឡើងស្របគ្នា នៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គូសបញ្ជាក់ថា ពិធីជួបជុំរវាង អ្នកសារព័ត៌មាន ជាមួយ ប្រមុខរាជរដ្ឋាភិបាល ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខនេះ គឺ ស្របគ្នា នៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។

ការគូសបញ្ជាក់នេះ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពដំណើរការ នៃការរៀបចំពិធីជួបជុំរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ អ្នកសារព័ត៌មាន លើកទី ៦ ឆ្នាំ ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ ។
នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា គូសបញ្ជាក់ថា «ពិធីជួបជុំរវាង អ្នកសារព័ត៌មាន ជាមួយ ប្រមុខរាជរដ្ឋាភិបាល ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៤ គឺ ស្របគ្នា នៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក»។

លោក នេត្រ ភក្ដ្រា គូសបញ្ជាក់ទៀតថា ការសម្រេចជ្រើសរើសយកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៤ សម្រាប់ជំនួបរវាង អ្នកសារព័ត៌មាន ជាមួយនឹង ប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏ដូចជាការសម្រេចរបស់រាជរដ្ឋាភិបាលផងដែរ។
គួរជម្រាបផងដែរថា កិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងដើម្បីពិនិត្យឡើងវិញនូវរាល់កិច្ចការងារដែលអនុគណៈកម្មការនីមួយៗ សម្រេចអនុវត្តបាន និងពន្លឿនកិច្ចការងារនៅសេសសល់ឲ្យបានឆាប់រួចរាល់ ដើម្បីបង្កភាពងាយស្រួលដល់អ្នកសារព័ត៌មានចុះឈ្មោះ និងត្រៀមចូលរួមកម្មវិធីជួបជុំរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី ៦ ថ្ងៃទី ០៣ ខែឧសភ ឆ្នាំ ២០២៤ ខាងមុខនេះ។

ទន្ទឹមនេះ ដើម្បីធ្វើឲ្យកិច្ចការងារខាងលើនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការមួយ ដើម្បីដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំពិធីជួបជុំរវាង សម្ដេចធិបតី នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន លើកទី ៦ ឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤ ដោយធ្វើការសម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ លើដំណើរការចាត់ចែង និងរៀបចំពិធីណែនាំ និងផ្តល់អនុសាសន៍ដឹកនាំដល់អនុគណៈកម្មការទាំងអស់ លើការអនុវត្តតួនាទី និងភារកិច្ច ដែលបានកំណត់ក្នុងការធ្វើយ៉ាងណារៀបចំកម្មវិធីឲ្យបានល្អ និងប្រកបដោយសាមគ្គីភាព និងភាពសប្បាយរីករាយ។
បន្ថែមនេះ ក្រសួងព័ត៌មាន នឹងត្រៀមរៀបចំជំនួបនេះ ហើយក៏នឹងប្រមូលនូវបញ្ហា និងកង្វល់នានា ដែលស្ថានីយវិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មាន បានលើកឡើងដាក់ជាសំណើក្នុងក្របខណ្ឌរួមមួយ ដើម្បីដាក់ជូន សម្ដេចធិបតី នាយករដ្ឋមន្ត្រី ពិនិត្យ និងដោះស្រាយ។

សូមរំលឹកថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១៤ ខែមករា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យរៀបចំកម្មវិធីជំនួបរវាង អ្នកសារព័ត៌មាន ជាមួយ នាយករដ្ឋមន្ត្រី ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានអាចជជែកពិភាក្សា ការលើកឡើងពីបញ្ហា សំណូមពរ ឬ កង្វល់ផ្សេងៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងជួយដោះស្រាយ។ ជំនួបនេះ ក៏ជាការបង្ហាញនូវការចូលរួមលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា។
គិតចាប់តាំងពីឆ្នាំ ២០១៧ រហូតមកដល់ឆ្នាំ ២០២៣ នេះ ជំនួបរវាង អ្នកសារព័ត៌មាន ជាមួយ នាយករដ្ឋមន្ត្រី គឺបានធ្វើឡើងចំនួន ៥ លើក រួចមកហើយ ប៉ុន្តែត្រូវខកខានធ្វើនៅឆ្នាំ ២០២១ និង ឆ្នាំ ២០២២ ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ប៉ុន្តែក្នុងអាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចឲ្យមានការរៀបចំពិធីជួបជុំឡើងវិញរវាង នាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ០៣ ខែឧសភា ចាប់ពីឆ្នាំ ២០០៤ នេះតទៅ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


