ព័ត៌មានជាតិ
«កាសែតកម្ពុជា» នឹងត្រូវចេញផ្សាយឡើងវិញ បន្ទាប់ពីខកខានការផ្សាយមួយរយៈ
«កាសែតកម្ពុជា» «Kampuchea» ដែលមានអាយុកាល ៤៥ឆ្នាំ ត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសចេញផ្សាយឡើងវិញ ជាភាសាខ្មែរ និងភាសាអង់គ្លេស បន្ទាប់ពីខកខានការផ្សាយមួយរយៈពេល កន្លងមក។

បើតាមលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី គឺការប្រកាសរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានខាងលើនេះ ធ្វើឡើងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។

លោក នេត្រ ភក្ត្រា បានប្រកាសនូវវត្តមាននៃ «កាសែតកម្ពុជា» «Kampuchea» ឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ខាងមុខនេះ ក្នុងនាមជាសារព័ត៌មានជាតិ ដែលពាំនាំនូវសំឡេងរបស់ជាតិ និងព័ត៌មានពិតអំពីកម្ពុជា ជូនដល់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងលើពិភពលោក។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា នេះជាកិច្ចខិតខំដ៏សំខាន់មួយរបស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សំដៅថែរក្សានូវកេរ្តិ៍តំណែលរបស់ជាតិ ដែលថ្នាក់ដឹកនាំកម្ពុជាជំនាន់មុនៗ បានបន្សល់ទុកឲ្យ ក៏ដូចជាការពារនូវកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ក្រសួងព័ត៌មានផងដែរ និងជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន និងសេរីភាពសារព័ត៌មាននៅកម្ពុជា។

សូមជម្រាបថា «កាសែតកម្ពុជា» «Kampuchea» ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ១៩៧៩ ហើយមកទល់ពេលបច្ចុប្បន្ននេះ គឺមានរយៈកាលជាង ៤ទសវត្សហើយ ដែលនេះជាមោទកភាពសម្រាប់ជាតិកម្ពុជា ព្រោះកាសែតជាតិនេះ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋសំខាន់ៗផ្សេងទៀតមាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទូរទស្សន៍និងវិទ្យុជាតិកម្ពុជា (TVK, RNK) បាននិងកំពុងដើរតួនាទីដ៏សំខាន់ និងយ៉ាងសកម្ម ក្នុងការផ្តល់ព័ត៌មាន ចំណេះដឹង និងការកំសាន្តជូនដល់ប្រជាជនទូទៅ ទាំងក្នុង និងក្រៅប្រទេស ស្របពេលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមួយចំនួន កំពុងប្រឈមនឹងផលវិបាក ដែលកើតចេញពីការវិវត្ត និងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃប្រព័ន្ធផ្សព្វផ្សាយទំនើប។

មិនតែប៉ុណ្ណោះ ស្របពេលសារព័ត៌មានប្រពៃណីមួយចំនួន បានបញ្ឈប់ដំណើរការ នៃការផលិតព័ត៌មានរបស់ខ្លួន ខណៈមួយចំនួនទៀតបានបិទទ្វារទៅហើយ ដែលវាជាការសោកស្តាយយ៉ាងខ្លាំង។ ចាប់ពីពេលនេះទៅ ក្រុមការងារផលិតនៃកាសែតកម្ពុជា នឹងផ្តោតការចេញផ្សាយរបស់ខ្លួន តាមប្រព័ន្ធអេឡិចត្រូនិចជា ២ភាសាគឺ៖ ភាសាខ្មែរ និងភាសាអង់គ្លេស ហើយនឹងឈានទៅចេញផ្សាយជាភាសាបារាំងបន្ថែមទៀត នាពេលអនាគត។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា ថ្វីបើប្រព័ន្ធផ្សព្វផ្សាយទំនើប កំពុងមានការវិវត្តខ្លាំង ស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា ក៏ដូចជាតម្រូវការក្នុងវិស័យព័ត៌មាន។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយប្រពៃណី នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានជូនប្រជាជន និងផ្សព្វផ្សាយអំពីសកម្មភាពដ៏ស្វាហាប់ និងសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងអាណត្តិទី ៧នេះ ក្នុងគោលបំណងបន្តទទួលបាននូវជំនឿទុកចិត្ត ពីសំណាក់ប្រជាជនជាតិគ្រប់មជ្ឈដ្ឋាន ក៏ដូចជាពីសហគមន៍អន្តរជាតិនានា ផងដែរ៕
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


