ព័ត៌មានជាតិ
ម៉ាក់ព្រេង ម៉ាក់ប្រាង ឆ្នាំនេះឲ្យផលល្អជាងឆ្នាំទៅ តែតម្លៃថោកជាងឆ្នាំទៅបន្តិច
កសិករសង្កាត់/ក្រុងសួង ខេត្តត្បូងឃ្មុំ ចាប់ប្រមូលផលផ្លែម៉ាក់ព្រេង ម៉ាក់ប្រាង យ៉ាងសប្បាយរីករាយ ឆ្នាំនេះវាឲ្យផលល្អជាងឆ្នាំទៅ តែតម្លៃថោកជាងឆ្នាំទៅបន្តិច ។

ទោះជាយ៉ាងណា ផលនេះក៏វាអាចជួយទុបសេដ្ឋកិច្ចគ្រួសារបានមួយកំរិតផងដែរ បន្ទាប់ពីការធ្វើស្រែចម្ការ ការចិញ្ចឹមសត្វ និងលក់ចាប់ហួយ ដែលមានលក្ខណៈជាគ្រួសារនោះ ។ រុក្ខជាតិដ៏កម្រនេះ (ម៉ាក់ព្រេង ម៉ាក់ប្រាង) ដែលបន្សល់ទុកកេរ្តិ៍ពីជីដូន ជីតា ផ្តល់ជាទាយាទ សម្រាប់កូនចៅជំនាន់ក្រោយ ដែលមានដាំជាលក្ខណៈគ្រួសារស្ទើរគ្រប់ខ្នងផ្ទះ ទុកគ្រាន់ហូប នឹងលក់ផងដែរ ។ យើងអាចហូបកែកំសាន្ត យ៉ាងស្រស់មាត់ ប្រកបដោយគុណភាព ជូរ ជូរអែម ផ្អែម និងគ្មានគីមីទៀតផង ។

លោកស្រី ស៊ាម ចិន្តា អាយុ២៩ឆ្នាំ ជាកសិកររស់នៅភូមិធ្លកបានឲ្យដឹងថា ដីភូមិគាត់មានដើមម៉ាក់ព្រេងចំនួន ៥ដើមដែរ វាឲ្យផលក្នុង១ដើមចន្លោះពី ៥០គីឡូ ទៅ២០០គីឡូក្រាម លក់បានតម្លៃពី៥ពាន់រៀលទៅ១ម៉ឺនរៀល អាចរកចំណូលបានក្នុងមួយឆ្នាំ មិនក្រោម៤លានរៀលនោះទេ ។ ម៉ាក់ព្រេង មានរសជាតិជូរ ជូរអែម ចំណែកម៉ាក់ប្រាងវិញមានរសជាតិផ្អែមឆ្ងាញ់ពិសារតែម្តង គេទិញយកទៅហូប ដោយចិត្តឆូត ក្រឡុកជាមួយស្ករ និង អំបិល យ៉ាងឆ្ងាញ់ពិសារណាស់ ផ្លែវាមានពណ៌លឿងទុំ ដូចពណ៌មាស ខ្លះរាងមូល ខ្លះមូលទ្រវែង គួរឲ្យគយគន់ និងចង់ហូបយ៉ាងក្រៃលែង ។ ចំពោះទីផ្សារវិញមិនពិបាកលក់ទេ លក់រាយ និងបោះដុំ តាមចិត្តចង់ ស្រួលលក់ ដោយសារវាមិនមានចំការ មានដាំទុកហូបជាលក្ខណៈតែប៉ុណ្ណោះ ហើយការដាំដោយប្រើរយៈយូរឆ្នាំទើបទទូលផលចាប់ពី៧ទៅ១០ឆ្នាំឯណោះ ដូច្នេះកសិករមិននិយមដាំទេ ។

លោកស្រី ឈួន ណៃសេង អាយុ៤០ រស់នៅភូមិ/ក្រុងសួង បានបញ្ជាក់ឲ្យដឹងថា គាត់ជាឈ្មួញកណ្តាល អ្នកដើរម៉ៅទិញ ម៉ាក់ព្រេង ម៉ាក់ប្រាង តាមភូមិមួយចំនួនក្នុងឃុំរកាពរប្រាំ និងសង្កាត់/ក្រុងសួង ភូមិដែលដាំច្រើនមានភូមិធ្លក និងភូមិបាកិល ស្ថិតក្នុងសង្កាត់សួង ដែលក្នុងមួយរដូវមិនក្រោម២០តោននោះទេ ក្នុងតម្លៃចន្លោះពី២ពាន់រៀល ទៅ៨ពាន់រៀល ទៅតាមរសជាតិរបស់វា ហើយក្នុង១គីឡូក្រាមអាចចំណេញពី៥រយរៀលទៅ១ពាន់រៀល អាចរកចំណូលបានក្នុងមួយរដូវពី៦លានរៀលទៅ៨លានរៀលដែរ ។ ផ្លែវាល្អ បេះមកមានម៉្សៅ អាចទុកបាន៥ថ្ងៃ តែបើជាំ និងត្រូវទឹក ឆាប់ខូចទុកបានតែមួយថ្ងៃទេ ។ ចំពោះទីផ្សារ ម៉ូយច្រើនយកទៅលក់នៅក្រុងភ្នំពេញ ខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី គេទិញយកទៅហូប អាចដាក់ក្នុងពិធីបុណ្យផ្សេង និងពិធីហែរជំនួនការជាដើម ។ ទីផ្សារមានមិនពិបាកលក់ទេ ព្រោះកសិករមិននិយមដាំ ជាហេតុពីមួយឆ្នាំទៅមួយឆ្នាំ ផលវាមិនដែលជុញលក់មិនចេញនោះទេ ៕
អត្ថបទ៖ សាន វិឡែម




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៣ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


