Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត​ ៖ ការ​រួមរស់​ចំរុះ​ជាតិ​សាសន៍​ប្រកបដោយ​ភាពសុខដុមរមនា ជា​ផ្លែផ្កា​នៃ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន

បានផុស

នៅ

នេះ​ជា​ការ​លើកឡើង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ខណៈ​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​មជ្ឈមណ្ឌល​អប់រំ​អាល់​អា​ហ្វា​ហ្វ របស់​សមាគម​ប្រភព​ល្អ​កម្ពុជា ស្ថិត​ក្នុងភូមិ​កំពង់​កណ្តាល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត នា​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២២​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ប្រសាសន៍​ក្នុង​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ​ចំពោះ​ការបើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​មជ្ឈមណ្ឌល​អប់រំ​អាល់​អា​ហ្វា​ហ្វ ដែលជា​គ្រឹះស្ថាន​អប់រំ​ចំណេះ​ទូទៅ​កម្រិត​មធ្យមសិក្សា​សម្រាប់​សិស្ស​ប្រុស​របស់​សមាគម​ប្រភព​ល្អ​កម្ពុជា​។ លោក​ថា សកម្មភាព​របស់​សមា​គម និង​សមិទ្ធផល​ទាំងនេះ ពិតជា​បាន​ចូលរួមចំណែក​ជួយ​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​តាម​សហគមន៍​ឥស្លាម​កម្ពុជា ដោយ​ក្មួយៗ​សិស្សានុសិស្ស​អាច​ទទួល​បានការ​ចិញ្ចឹម​ទំនុកបម្រុង និង​រស់នៅ​រៀនសូត្រ​នៅក្នុង​សាលា​ផ្ទាល់ ហើយ​ក្មួយៗ​ដែលជា​កូនចៅ​ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​ក៏​អាច​ចូលរៀន​នៅក្នុង​សាលា ជាមួយនឹង​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ និង​កម្មវិធី​ប្រពៃណី​ឥស្លាម​សាសនា​។

បើ​តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត “​ការ​ជួបជុំ​អបអរសាទរ​សមិទ្ធផល​ទាំងឡាយ​ក្នុងថ្ងៃនេះ ក៏​បង្ហាញ​ផង​ដែរ អំពី​សាមគ្គី​ភាពរឹងមាំ នៃ​សង្គម​កម្ពុជា ដែល​មាន​ប្រជាជន​ចំរុះ​ជាតិ​សាសន៍ និង​សាសនា អាច​រួម​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាពសុខដុមរមនា គ្មាន​ការរើសអើង និង​ក្រោម​ម្លប់​ដ៏​សុខសាន្ត​នៃ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ដែលជា​បំណងប្រាថ្នា​ធំ​របស់​ប្រជាជន​កម្ពុជា និង​ជា​ផ្លែផ្កា​នៃ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រយៈពេល​ជាង​៤០ ឆ្នាំ​កន្លងមកនេះ​”​។

​លោក​បាន​អរគុណ​ដល់​ក្រុមការងារ​គណបក្ស​ប្រជាជន ចុះជួយ​មូលដ្ឋាន​ខេត្តកំពត ក៏ដូចជា​នៅ​ទូទាំងប្រទេស ព្រមទាំង​ក្រុមការងារ​យុវជន​គ្រប់​យន្តការ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ពេលវេលា និង​ធនធាន ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​ជាប់​ជាប្រចាំ និង​ក្នុង​គ្រប់​កាលៈទេសៈ​លំបាក មាន​អាសន្ន ដែល​សកម្មភាព​ទាំងនេះ ខុសពី​ក្រុម​អ្នកនយោបាយ​អគតិ​មួយចំនួន ដែល​ប្រើប្រាស់​ពេលវេលា​ធ្វើ​តែ​សកម្មភាព​ញុះញង់ និង​បំ​ផិត​បំភ័យ​ប្រជាពលរដ្ឋ ដូចជា​ករណី​បំផុសបំផុល​មិនឱ្យ​ចាក់​វ៉ាក់សាំង​ជាដើម​។

​ទីបំផុត​អំពើ​ដ៏​គួរ​ឲ្យ​ខ្មាសអៀន និង​អមនុស្សធម៌​ទាំងអស់​នេះ ត្រូវ​បាន​កាច់​បំបាក់​យ៉ាង​អាម៉ាស់​បំផុត ដោយសារ​ប្រជាពលរដ្ឋ​លោក​មានការ​ចេះដឹង និង​ពិចារណា​ហេតុផល​ត្រឹមត្រូវ ព្រមទាំង​មាន​ជំនឿ​ទុកចិត្ត​យ៉ាង​មុតមាំ​លើ​ភាពជា​អ្នកដឹកនាំ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដូច្នេះ​ប្រជាពលរដ្ឋ​យើង​ជិត​១៥ លាន​នាក់​ហើយ បាន​ចូលរួម​ចាក់​វ៉ាក់សាំង​គ្រប់ៗ​គ្នា​នៅ​ទូទាំងប្រទេស ដើម្បី​ថែរក្សា​ការពារ​អាយុជីវិត​រប​ស់​ខ្លួន ក្រុមគ្រួសារ និង​សហគមន៍​ឱ្យ​រួច​ឆ្លង​ផុតពី​វិនាសកម្ម​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​សម្លាប់​រង្គាល​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​ជាង​០៦ លាន​នាក់​រួចមកហើយ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវ​ខ្សាច់ លិចក្រុង​សុខោទ័យភ្លាមៗ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ទុក្ខជាន់ទុក្ខ! ថៃ​ ប្រកាស​អាសន្ន​រលក​យក្ស​ស៊ូណាមិ កៀកមកដល់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ​ឲ្យ​ថៃ​​​និង​កម្ពុជា​ឈប់បាញ់​ភ្លាម​ ដោយ​ដាក់គំនាប​មិនធ្វើ​ពាណិជ្ជកម្ម​ជាមួយ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

​​ថ្នាក់ដឹកនាំ និង​ មេយោធាថៃ​ ប្រឈម​«ឧក្រិដ្ឋកម្មសង្គ្រាម» ​ដោយសារ​​ប្រើ ​​F-16 និង​ Gripen C/D វាយប្រហារ​តំបន់​វប្បធម៌​ និង​ជនស៊ីវិល​

Sokha Hotels

ព័ត៌មានពេញនិយម