ព័ត៌មានជាតិ
ក្រសួងកសិកម្មបង្កើតវិទ្យាស្ថានស្រាវជ្រាវផ្នែកដំណាំឧស្សាហកម្ម
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការជាមួយអាជ្ញាធរខេត្តស្ទឹងត្រែងរៀបចំសម្អាតទីតាំងដី នៅក្នុងភូមិបានប៊ុង ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលអាជ្ញាធរខេត្តបានបំរុងទុកដើម្បី បង្កើតមជ្ឃមណ្ឌលពិសោធន៍ស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកទេសដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម។

លោក ជា ថាវរិទ្ធ អភិបាលរងខេត្តមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលបានកំណត់និងផ្ដល់ដី ជូនទៅក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដែលមានទំហំជិត២.០០០ ពាន់ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិបានប៊ុង ឃុំភ្លុក ស្រុកសេសាន។
លោកបន្តថា៖ ការផ្តល់ជូននេះ ដើម្បីបង្កើតជាមជ្ឃមណ្ឌលពិសោធន៍ ស្រាវជ្រាវអភិវឌ្ឃវិស័យកសិកម្ម ដ៍ធំមួយ នៅភូមិភាគឥសាន្តនៃប្រទេសកម្ពុជា ដូចនេះសូមឱ្យក្រុមការងារចម្រុះថ្នាក់ជាតិ និងថ្នាក់ខេត្តបន្តរួមគ្នា អនុវត្តរហូតដល់សម្រេចផែនការ។

លោក សាម៉េង កែវមុនីន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា៖ នៅពេលរៀបចំហើយ មជ្ឃមណ្ឌលពិសោធន៍ស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកទេសដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្មនេះ មន្ត្រីជំនាញនិងធ្វើការស្រាវជ្រាវ បណ្តុះពូជដំណាំផ្នែកឧស្សាហកម្ម ដើម្បីផ្តល់ផលប្រយោជន៍ជូនទៅប្រជាជនរស់នៅភូមិភាគឦសាន ក៏ដូចជានៅតាមតំបន់ខ្ពង់រាបផងដែរ។
លោកបន្តថា៖ដំណាំផ្នែកស្សហកម្ម ទាំងនេះមានដូចជាស្វាយចន្ទី កៅស៊ូ ម្នាស់ ពោត សណ្ដែក ល្អ ដំឡូងមី ម្រេចស្វាយកែវល្មៀត ទុរេនជាដើម ដែលជាដំណាំសមស្របសម្រាប់ដាំដុះនៅតំបន់នេះ។

លោកថា គោលបំណងស្រាវជ្រាវហ្នឹង គឺដើម្បីផ្សព្វផ្សាយ ផ្ដល់នូវពូជនឹងទៅដល់ប្រជាកសិករ ដើម្បីគាត់ ផលិតនៅដីផលិតកម្មរបស់គាត់ អញ្ចឹងទន្ទឹមនឹងនិងប្រមុខរាជរដ្ឋាភិបាល និងប្រើប្រាស់ ដីនេះជាលក្ខណៈស្រាវជ្រាវទៅតាមតំបន់ ព្រោះយើងមានតំបន់ច្រើន កសិកម្មទាមទារឲ្យមានតំបន់ខ្ពង់រាប តំបន់វាលទំនាប តំបន់ទំនាបកណ្ដាល អញ្ចឹងដំណាំខ្ពង់រាបភាគច្រើនជាដំណាំ ផ្ដល់ ជូនទៅផ្នែកឧស្សាហកម្ម ដើម្បីគាំទ្រទៅដល់ទីផ្សាររបស់យើង។
លោក ទុំ នីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានគាំទ្រចំពោះការរៀបចំបង្កើតមជ្ឃមណ្ឌលពិសោធន៍ស្រាវជ្រាវមួយនេះ ព្រោះវាផ្តល់នូវភាពរីកចំរើន ទៅដល់ដំណាំឧស្សាហកម្ម សម្រាប់ប្រជាពលរដ្ឋរបស់យើងនាំយកពូជធាទៅដាំដុះបន្ត។
លោកបន្តថា៖ដើម្បីឱ្យកិច្ចអភិវឌ្ឃន៍វិស័យកសិកម្មផ្នែកនេះដំណើរការទៅបានល្អ សូមឱ្យបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធទៅនិងការខ្ចីដីរដ្ឋ ធ្វើការងារបង្កបង្កើផលនៅទីនេះ ពេលប្រមូលផលហើយត្រូវប្រគល់ជូនរដ្ឋវិញ។
លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖កិច្ចការងារនេះមន្ត្រីជំនាញថ្នាក់ខេត្តនិងអាជ្ញាធរមូលដ្ឋានបានបើកប្រតិបត្តិការដោះស្រាយនិងចុះស្រង់ស្ថិតិប្រជាជនដែលពាក់ព័ន្ធ ធ្វើដំណាំកសិកម្ម និងមានធ្វើខ្ទមចាំចំការនៅលើដីនេះ តម្រូវឱ្យពួកគាត់ចាក់ចេញទៅតាមអ្វីដែលបានធ្វើកិច្ចសន្យាកន្លងមក។
សូមបញ្ជាក់ថា៖ ខេត្តស្ទឹងត្រែងទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលបន្ទាប់ពីផ្តល់អត្ថិភាពឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបង្កើតបានស្ថានីយ៍ស្រាវជ្រាវនិងផលិតកូនត្រីពូជជាលើកដំបូង នៅខេត្តភូមិភាគឥសាន្ត ហើយ បច្ចុប្បន្នត្រូវបង្កើតមជ្ឃមណ្ឌលពិសោធន៍ស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកទេសដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្ម មួយបន្ថែមទៀត ត្រូវដំណើរការសាងសង់នៅឆ្នាំ២០២២នេះ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


