ព័ត៌មានជាតិ
ខេត្តព្រះសីហនុ សាងសង់ប៉ម ១២ សម្រាប់ឆ្មាំសមុទ្រ យាមកាមសុវត្ថិភាពភ្ញៀវទេសចរ
អ្នកឧកញ្ញ៉ា ទ្រីភាព បានសាងសង់ប៉មចំនួន ១២ សម្រាប់ឆ្មាំសមុទ្រ យាមកាមពិនិត្យសុខសុវត្ថិភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តនៅឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ។

នៅព្រឹកថ្ងៃទី ១៤ ខែមីនា លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួលប៉មយាមចំនួន១២ប៉ម នៅឆ្នេរអូរឈើទាល២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ បុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរសមុទ្រ។
លោក គួច ចំរើន បានថ្លែងអរគុណដល់អ្នកឧកញ៉ា ទ្រី ភាព ដែលបានជួយឧបត្ថម្ភការសាងសង់ប៉មចំនួន ១២ សម្រាប់ឆ្មាំសមុទ្រ យាមកាមពិនិត្យសុខសុវត្ថិភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ។

លោក ឃាង ភិរម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា ប៉មចំនួន ១២ សាងសង់នៅតាមបណ្ដោយមាត់ឆ្នេរសមុទ្រ សម្រាប់ឆ្នាំសមុទ្រប្រើប្រាស់យាមកាមការពារសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលមកលេងកម្សាន្តនៅតំបន់ឆ្នេរក្នុងក្រុងព្រះសីនុ។

លោក ឃាង ភិរម្យ បញ្ជាក់ថា នៅចំពោះមុខ គឺចំនួន ១២ ប៉ុន្តែលទ្ធភាពនៅពេលខាងមុខ រដ្ឋបាលខេត្តនឹងធ្វើបន្ថែមឱ្យសមមាត្រទៅនឹងឆ្មាំឆ្នេរដែលមាន ខណៈដែលលោកមិនទាន់បញ្ជាក់ពីចំនួនថវិកាសាងសង់នោះទេ ប៉ុន្តែជាការសាងសង់ឡើងក្រោមជំនួយឧបត្ថមរបស់អ្នកឧកញ៉ា ទ្រី ភាព៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ