Connect with us

ព័ត៌មានជាតិ

ក្មេងទំនើង​បង្ហោះ​ម៉ូតូ​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ក្រុងស្វាយរៀង

បានផុស

នៅ

ក្មេងទំនើងម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង ខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ពាក់ព័ន្ឋករណីបង្ហោះម៉ូតូលើផ្លូវជាតិលេខ០១ នាពេលថ្មីៗកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ក្រោយពីទទួលបានការរាយការណ៍របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវជាតិលេខ០១ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ អធិការដ្ឋាន បានចាត់កម្លាំងធ្វើការស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញានេះ ជាលទ្ធផលឃើញថា ឈ្មោះ សោម ដារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស មានអាស័យដ្ឋាននៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានឲ្យម៉ូតូម៉ាកហុងដាឌ្រីម ឆ្នាំ២០​១៩ ដែលមានផ្លាកលេខ ស្វាយរៀង 1N-3973 ទៅមិត្តភក្តិខ្ចីដោយមិត្តភក្ដិរបស់គេប្រាប់ថា ខ្ចីទៅទិញស្រា តែការពិតពួកគេយកទៅជិះបង្ហោះនៅតាមដងផ្លូវសោះ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាក្មេងទំនើង ដែលបានបង្ហោះម៉ូតូលើផ្លូវជាតិលេខ០១ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម