សន្តិសុខសង្គម
នគរបាលក្រុងបាវិត ឃាត់ខ្លួនសិស្សសាលាជាអនីតិជន៧នាក់អប់រំណែនាំ ក្រោយបង្ហោះរូបភាពកាន់កាំបិតឌឺដងលើបណ្ដាញសង្គម
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត ខេត្តស្វាយរៀង បានស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងសិស្សសាលាជាអនីតិជនចំនួន៧នាក់ ពាក់ព័ន្ធករណីកាន់កាំបិតឌឺដងបង្ហោះលើបណ្ដាញសង្គមដែលធ្វើឲ្យបង្កភាពអន្ដិសុខនៅក្នុងសង្គម។

ការឃាត់ខ្លួនក្រុមក្មេងទំនើងសិស្សសាលាជាអនីតិជននេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីក្រុមទាំងនេះបានបង្ហោះរូបភាពកាន់កាំបិត ឌឺដងគ្នានៅលើបង្ហោះលើបណ្ដាញសង្គម Facebook ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ និងបង្កភាពអនាធិបតេយ្យនៅក្នុងសង្គម។

លោកវរសេនីយ៍ទោ អ៊ែម សុវណ្ណរិទ្ធ អធិការនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានឲ្យដឹងថា ការឃាត់ខ្លួនក្រុមក្មេងទំនើងនេះ ធ្វើឡើងដោយមានការសហការជាមួយលោកនាយកសាលាបឋមសិក្សាបាវិត ដោយឃាត់ខ្លួនក្រុមសិស្សសាលាចំនួន៧នាក់ ដែលសុទ្ធសឹងជាអនីតិជន និងបានធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកទទួលយកដើម្បីអប់រំបន្ត មិនឲ្យប្រព្រឹត្តអំពើ ដែលសង្គមស្អប់ខ្ពើមបន្តទៀត៕



-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


