ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពត ចុះអនុវត្តវិធានការក្តៅដើម្បីបើកផ្លូវជូនពលរដ្ឋ ខណៈមានបុគ្គលម្នាក់ធ្វើរបងបិទជាច្រើនឆ្នាំ
ក្រោមការណែនាំចង្អុលបង្ហាញពីលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត កាលពីរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ លោក សេង សិរីបុត្រ អភិបាលរងខេត្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការចូលរួមពីមន្ត្រីនៃមន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងអនុវត្តវិធានការ បើកផ្លូវសាធារណៈរបស់រដ្ឋ ជូនប្រជាពលរដ្ឋប្រើប្រាស់ជាធម្មតាឡើងវិញ បន្ទាប់ពីផ្លូវនេះបានធ្វើរបងបិទជាច្រើនឆ្នាំ ដោយបុគ្គល ឈ្មោះ គឹម សោភ័ណ្ឌ ស្ថិតនៅភូមិ ព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
ការអនុវត្តចំណាត់ការនេះ ជាលទ្ធផលកម្លាំងចម្រុះ បានធ្វើការរុះរើទ្វាររបងចំនួន ២កន្លែង។ ក្នុងនោះបង្គោលថ្ម ៧ដើម និងប៉ុស្ដិ៍យាមចំនួន ១ (បណ្ដោយ១ម៉ែត្រ ទទឹង ២ម៉ែត្រ)។ ទន្ទឹមនឹងនោះ រដ្ឋបាលស្រុកទឹកឈូ ក៏បានចេញសេចក្តីជូនដំណឹងណែនាំ ដល់លោក គឹម សោភ័ណ្ឌ ឲ្យមានការចូលរួមអនុវត្តចំណាប់ការបន្ថែមទៀត ដោយឲ្យរំកិលរបងក្បាលដីឲ្យបានទំហំ ៥ម៉ែត្រ ចាប់ពីអ័ក្សផ្លូវ និង រំកិលព្រំរបងខាងលិច ពីចំណីស្រះ ទំហំ ២.៨ម៉ែត្រ។
ដោយឡែកបន្ទាប់មក ក្រុមការងារក៏បានបន្ត ចុះត្រួតពិនិត្យ នឹងអនុវត្តការរុះរើរបងបន្លាលួសមួយកន្លែងទៀត ដែលបុគ្គលគឹម សោភ័ណ្ឌ បានបិទផ្លូវចេញចូលដីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត និងធ្វើការរុះរើបង្គោលថ្មចំនួន ១១ដើម, បង្គោលឈើចំនួន ២៧ដើម, ខ្សែលួសចំនួន ៣ ខ្សែស្មើនឹង ១៣០,៥ ម៉ែត្រ។
បន្ទាប់ពីមានចំណាត់ការបែបនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានសម្តែងការកក់ក្ដៅ ត្រេកអរ និងថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ជាពិសេសលោក ម៉ៅ ធនិន អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ចូលរួមដោះស្រាយ បញ្ហាប្រឈម និងក្តីកង្វល់របស់ពលរដ្ឋ នៅមូលដ្ឋានបានយ៉ាងល្អប្រសើរនិងមានប្រសិទ្ធភាព។
ជាមួយនឹងចំណាត់ការ នៃការរំលោភបំពានដីសាធារណៈរបស់រដ្ឋ ឬដីបុគ្គលឯកជន ដែលតែងតែមានការដោះស្រាយមានប្រសិទ្ធភាព នារយៈពេលកន្លងមកនេះ មហាជនបានចូលរួមអបអរសាទរ និងសម្តែងក្តីសង្ឃឹមយ៉ាងកក់ក្ដៅថា អភិបាលខេត្តកំពត នឹងបន្តអនុវត្តវិធានការ និងការដោះស្រាយ ឲ្យមានប្រសិទ្ធភាព ពិសេសមានចំចាត់ការ ដល់ជនឆ្លៀតឱកាស ដែលលួចបន្លំបំពារបំពានដីរបស់រដ្ឋ និងដីឯកជនបន្តទៀត។
លោក សេង សេរីបុត្រ អភិបាលរងខេត្ត ក្នុងនាមតំណាងលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ មិនថាបុគ្គលមានទ្រព្យធនមានអំណាច ឬប្រជាពលរដ្ឋសាមញ្ញធម្មតា ត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា មិនត្រូវធ្វើសកម្មភាពណាមួយ រំលោភបំពារបំពាននាំឲ្យប៉ះពាល់ ដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬទ្រព្យសម្បត្តិ និងផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ឬបុគ្គលអ្នកដទៃឡើយ។ បើពុំដូច្នោះទេ ការប្រព្រឹត្តនៅទង្វើខុសច្បាប់នេះ នាំឲ្យខូចកេរ្តិ៍ឈ្មោះ និងប្រឈមចំពោះបញ្ហាមុខច្បាប់ទៀតផង៕
អត្ថបទ៖ សេង ណារិទ្ធ








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន