ព័ត៌មានជាតិ
ប្រទះឃើញប្រភេទត្រីក្បក (Tenualosa thibaudeaui) ដ៏កម្រជិតផុតពូជមានចំនួនច្រើនក្នុងទីផ្សារ
ភ្នំពេញ ៖ ក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានស៊ើបអង្កេតរកឃើញប្រភេទត្រីក្បក (Tenualosa thibaudeaui) ដែលរងការគំរាមកំហែង ហើយចាប់តាំងពីឆ្នាំ២០១៧មក មានត្រីប្រភេទនេះ តែមួយក្បាលប៉ុណ្ណោះដែលរកឃើញ។

តែនៅក្នុងឆ្នាំនេះមានចំនួនច្រើន រហូតដល់ត្រូវគេចាប់យកមកលក់បានរាប់សិបកន្ត្រក់នៅក្នុងទីផ្សារក្នុងស្រុក។ ហើយ ថ្មីៗនេះក្រុមនិស្សិតថ្នាក់ក្រោយឧត្តមសិក្សារបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គដែលមាន ស៊ុប មិចត្តា ឈន សុខសាន្ត និងអេលីហ្សាបែត អេវឺរ៉េស រួមជាមួយនឹងលោក សឿន ណង មន្ត្រីនៃវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប បានធ្វើដំណើរពាសពេញអាងទន្លេ ចំនួន៣ ទី១ ទន្លេសេកុង ទី២ទន្លេសេសាន និង ទី៣ទន្លេស្រែពក។ ហើយក្រុមនិស្សិតក៏បានចូលទស្សនាផ្សារត្រី និងធ្វើបទសម្ភាសន៍ ជាមួយអ្នកនេសាទក្នុងមូលដ្ឋាន ក្នុងគោលបំណងអង្កេតពីស្ថានភាពប្រភេទត្រីក្បក (Tenualosa thibaudeaui)។

ក្នុងនោះផងដែរ ក្រុមការងារនិស្សិតថ្នាក់ក្រោយឧត្តមសិក្សារបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានរកឃើញថា រដូវនេះ ត្រីក្បកបានធ្វើការផ្លាស់ទី ដែលមិនធ្លាប់មានពីមុនមក តាមច្រកទន្លេស្រែពកដែលជាដៃទន្លេមេគង្គ។ ហេតុផលនៅពីក្រោយនៃការសម្បូររបស់វាមិនទាន់រកឃើញនៅឡើយទេ ប៉ុន្តែអ្នកស្រាវជ្រាវកំពុងធ្វើការយ៉ាងសស្រាក់សស្រាំតាមដានត្រីក្បកនេះ ដើម្បីស្វែងរកចម្លើយ។ ត្រីក្បក ឬហៅម្យ៉ាងទៀតថា ត្រីល្អិតពណ៌ប្រាក់ទន្លេមេគង្គ ត្រូវគេបានដាក់ក្នុងបញ្ជី “ងាយរងគ្រោះ” និងខិតទៅរកការផុតពូជក្នុងបញ្ជីក្រហម IUCN នៃប្រភេទសត្វដែល រងការគំរាមកំហែង។

បេសកកម្មនេះបង្ហាញពីសារៈសំខាន់នៃសហគមន៍វិទ្យាសាស្ត្រ ឬការរាយការណ៍ របស់ប្រជាជនក្នុងតំបន់ ពីការសង្កេតរបស់ពួកគាត់ លើប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ និងភាវៈដែលរស់នៅក្នុងនោះ។ ចំណេះដឹងរបស់អ្នកជំនាញក្នុងមូលដ្ឋានមានតួនាទីយ៉ាងសំខាន់ដើម្បីឲ្យយើងយល់ដឹងកាន់តែច្បាស់អំពីប្រព័ន្ធទន្លេមេគង្គដ៏អស្ចារ្យ និងថែរក្សាវាសម្រាប់នាពេលអនាគត៕
កែសម្រួលដោយ ៖ នាគព័ន្ធ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


