ព័ត៌មានជាតិ
ពលរដ្ឋជនជាតិព្នងអភិរក្សតំបន់ថ្មខ្ពស់បង្កើតជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌
បងប្អូនជនជាតិព្នងបាននាំគ្នាសម្អាតតំបន់ថ្មខ្ពស់មួយកន្លែង ដើម្បីអភិរក្សជាទីតាំងវប្បធ៌មរបស់ជនជាតិ ទុកឱ្យមន្ទីរទេសចរណ៍ជួយរៀបចំបង្កើតជារមណីយដ្ឋានទេសចរណ៍បែបវប្បធ៌មនៅតំបន់នេះ ។
លោក ហ៊ុន លេខ តំណាងឱ្យបងប្អូនជនជាតិព្នងនៅភូមិក្បាលរមាស ស្រុកសេសាន បានបញ្ជាក់ថា ទីតាំងនេះប្រជាពលរដ្ឋរួមគា្នថែរក្សាយូរមកហើយ ព្រោះវាជាកន្លែងបន់ស្រន់ សុំសេចក្តីសុខចម្រើនរបស់បងប្អូនជនជាតិព្នង នៅពេលចេញទៅធ្វើស្រែចម្ការ ឬចូលព្រៃរកផលអនុផលព្រៃឈើជាដើម។

លោកបន្តថា តំបន់នេះក៏ចាត់ទុកជាសម្បត្តិធនធានធម្មជាតិ ដែលនៅសេសសល់ចុងក្រោយ ព្រោះមានដើមឈើច្រោងច្រាង ផ្ទាំងថ្មខ្ពស់និងធំៗ អំណោយផលល្អសម្រាប់ឱ្យអ្នកផងទាំងពួងមកទស្សនា។ លោកសុំអាជ្ញាធរជួយទាក់ទងទៅមន្ទីរទេសចរណ៍ឱ្យមករៀបចំតំបន់នេះ ធ្វើជារមណីយដ្ឋានទេសចរណ៏បែបវប្បធម៌ជនជាតិដើមភាគតិច ដើម្បីបង្កើនការថែរក្សាឱ្យមានប្រសិទ្ធភាព។

លោក រឿន សម្បត្តិ មេឃុំក្បាលរមាសបានបញ្ជាក់ថា អាជ្ញាធរឃុំគាំទ្រចំពោះគោលបំណងនេះ ព្រោះតាមការសង្កេតទីតាំងប្រវត្តិសាស្ត្រនេះ មានសក្តានុពលទៅលើវិស័យទេសចរណ៍មែន ជាពិសេសនៅក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងតែងមានប្រជាពលរដ្ឋមកទស្សនាកំសាន្ត។

លោកមេឃុំបន្តថា តំបន់នេះលោកបានស្នើសុំទៅមន្ទីរទេសចរណ៍ខេត្តរួចមកហើយឱ្យរកដៃគូមកសហការគ្នារៀបចំអភិវឌ្ឍន៍ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិបែបវប្បធ៌ម ទៅតាមគោលបំណងដែលបងប្អូនជនជាតិព្នងចង់បាន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាបន្ថែម ហើយប្រជាជនយើងរស់នៅតំបន់នេះ មានភាពអូរអរផងដែរ ។

សូមបញ្ចាក់ថា បងប្អូនជនជាតិព្នងនៅភូមិក្បាលរមាសពួកគាត់ចង់បង្កើតរមណីយដ្ឋាននៅភូមិនេះយូរមកហើយ ព្រោះវាមានប្រយោជន៍ការពារសម្បត្តិធម្មជាតិទាំងនេះបានឋិតនៅគង់វង្ស សម្រាប់ឱ្យកូនចៅជំនាន់ក្រោយនិងភ្ញៀវទេសចរបានឃើញនិងបានស្គាល់ផងដែរ៕
អត្ថបទ៖ ងិនលីម


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម៣ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស