ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល៖ កំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចសាងសង់បាន ៩៣% គ្រោងបញ្ចប់នៅចុងខែមិថុនា
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចការសាងសង់បានចំនួន ៩៣%ហើយ និងគ្រោងបញ្ចប់ការសាងសង់ នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ខាងមុខ។ លោកថ្លែងបែបនេះ នៅក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត នៅថ្ងៃទី ២៩ ខែមីនា។

កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ។ កំពង់ផែនេះ មានជម្រៅ ៤,៥ ម៉ែត្រ សាងសង់ឡើងក្រោមហិរញ្ញប្បទានប្រមាណ ៩លាន ២សែនលានដុល្លារ ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានទីតាំងលើដីទំហំ ៤ ហិកតា នៅស្រុកទឹកឈូ។

ក្រោយបញ្ចប់ការសាងសង់ កំពង់ផែនេះនឹងអាចឱ្យនាវាដឹកអ្នកដំណើរចាប់ពី ៣០០ ទៅ ៤០០ នាក់ ចូលចតបាន។ លើសពីនេះ កំពង់ផែទេសចរណ៍អន្តរជាតិនេះ គឺជាច្រកចេញចូលនាវាទេសចរណ៍ ភ្ជាប់ពីប្រទេសថៃ និងវៀតណាម ចូលមកខេត្តកំពត ដែលជាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា។
សូមបញ្ជាក់ថា គម្រោងនេះត្រូវបានពន្យារពេលជាច្រើនដងមកហើយ ដោយសារតែវិបត្តិកូវីដ១៩។ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល សង្កត់ធ្ងន់ថា កំពង់ផែននេះ ក៏ជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកកម្សាន្តនៅខេត្តកំពត និងកែបផងដែរ៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


