ព័ត៌មានជាតិ
ស៊ីហ្គេម ២០២៣ ជាព្រឹត្តិការណ៍នាំមកនូវកិត្តិយស និងឧត្តមភាពសម្រាប់ជាតិខ្មែរ ក្នុងប្រវត្តិសាស្ត្រថ្មី
នេះជាការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយកីទ្បាករ កីទ្បាការិនី ជយលាភីម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍អន្តរជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២។
ថ្លែងនៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះស្នាដៃឯករបស់កីទ្បាករ កីទ្បាការិនីជយលាភីម្ចាស់មេដាយក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ដែលបានកសាងនូវស្នាដៃ និងគុណបំណាច់ដ៏ខ្ពង់ខ្ពស់ក្នុងការលើកស្ទួយមុខមាត់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ដោយបង្កើតបានជាមោទកភាពរួមសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។

លោកថា ម្លប់នៃសុខសន្តិភាព បានផ្តល់ឱកាសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យកីទ្បា ដោយកាលពីមុន កម្ពុជាទទួលបានមេដាយមាសតិចតួចប៉ុណ្ណោះនៅក្នុងការចូលរួមព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ ប៉ុន្តែមកដល់ពេលនេះ កម្ពុជាទទួលបានមេដាយមាសរហូតដល់៨៦ គ្រឿងពីការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ។ នេះជាស្នាដៃរបស់កូនខ្មែរ ហើយជាសក្ខីភាពនៃការអភិវឌ្ឍរីកចម្រើនជាលំដាប់នៃវិស័យកីឡានៅកម្ពុជា ហើយយើងក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកីទ្បាស៊ីហ្គេម លើកទី៣២ ក្នុងឆ្នាំ២០២៣ ខាងមុខផងដែរ ដែលព្រឹត្តិការណ៍នេះ នឹងនាំមកនូវកិត្តិយស និងឧត្តមភាពសម្រាប់ជាតិខ្មែរយើងក្នុងដំណើរជាប្រវត្តិសាស្ត្រថ្មីមួយ ទៀត នៃតួនាទីកម្ពុជានៅក្នុងតំបន់។


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអគុណកីឡាករ កីឡាការិនីទាំងអស់ សម្រាប់ការលះបង់ និងការខិតខំប្រឹង ប្រែងព្យាយាមយកអស់លទ្ធភាពបន្តហាត់ហ្វឹកហ្វឺនត្រៀមសម្រាប់ព្រឹត្តិការណ៍នាពេលខាងមុខ រួមជាមួយនឹងកម្លាំងចិត្តដ៏ខ្លាំងក្លា និងក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការលើកតម្កើងកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ លោកក៏បានអរគុណដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលតែងបានជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈដល់កីទ្បាករ កីទ្បាការិនីឱ្យទទួលបានការហ្វឹកហាត់បានជាប់ជាប្រចាំ សំដៅធានាបាននូវជ័យជម្នះជូនជាតិមាតុភូមិ។
បើតាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សកម្មភាពយ៉ាងផុសផុលនៅក្នុងវិស័យកីឡាបច្ចុប្បន្ន ក៏ជាចំណែកមួយក្នុងការជំរុញការលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព នៅក្នុងមជ្ឈដ្ឋានប្រជាជនគ្រប់វ័យផងដែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


