ព័ត៌មានជាតិ
លោក កើត រិទ្ធ ៖ វិស័យយុត្តិធម៌កម្ពុជានាពេលបច្ចុប្បន្ន គឺមានការរីកចំរើនខ្លាំង
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា នាពេលបច្ចុប្បន្នវិស័យយុត្តិធម៌កម្ពុជា មានការរីកចំរើនខ្លាំងបើប្រៀបធៀបនឹងរយៈពេល ៣០ ឆ្នាំមុន ដែលនេះ គឺកើតចេញពីសុខសន្តិភាពពេញលេញនៅកម្ពុជា។
ការលើកឡើងរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើឡើងគ្រាដែលលោកអនុញ្ញាតឲ្យលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងសហការីនៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម នៅទីស្តីការក្រសួងយុត្តិធម៌ នាថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២២នេះ។
លោក កើត រិទ្ធ បានលើកឡើងអំពីសមិទ្ធផល និងការចំរើននានាក្នុងវិស័យយុត្តិធម៌រយៈពេលជិត ៣០ ឆ្នាំមកនេះ បន្ទាប់ពីកម្ពុជាងើបចេញពីភ្នក់ភ្លើងសង្គ្រាម និងទទួលបានសុខសន្តិភាពពេញលេញ។ ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានលើកឡើងថា វិស័យយុត្តិធម៌កម្ពុជានាពេលបច្ចុប្បន្ន គឺមានការរីកចំរើនខ្លាំង បើប្រៀបធៀបនឹងរយៈពេល ៣០ ឆ្នាំមុន ដែលនេះគឺកើតចេញពីសុខសន្តិភាពពេញលេញ ដែលកម្ពុជាទទួលបាន រួមជាមួយនឹងការខិតខំប្រឹងប្រែង ថែរក្សាសុខសន្តិភាពបន្ត របស់តួអង្គពាក់ព័ន្ធនានា ហើយក្នុងនោះអង្គចៅក្រម និងមន្រ្តីតុលាការផ្សេងទៀត ក៏ជាតួអង្គមួយដ៏សំខាន់ក្នុងការថែរក្សាសុខសន្តិភាពផងដែរ។
លើសពីនេះទៀត លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានលើកទឹកចិត្តឲ្យចៅក្រម ព្រះរាជអាជ្ញា រួមទាំងតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលធ្វើការក្នុងវិស័យយុត្តិធម៌ ត្រូវបន្តខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពតាមច្បាប់ ដើម្បីឲ្យស្របតាមទិសដៅ នៃការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដែលមានដូចជា៖ ការពង្រឹងគុណភាពនៃការផ្តល់សេវាយុត្តិធម៌,ការគោរពក្រមសីលធម៌វិជ្ជាជីវៈ, និងការពង្រឹងគុណភាពនៃការកាត់ក្តីជាដើម៕






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


