ព័ត៌មានជាតិ
១៤ ចំណុចនៃប្រាសាទអង្គរវត្ត ដែលកូនខ្មែរត្រូវចងចាំតជំនាន់
ប្រាសាទអង្គរវត្ត (អង្គរតូច) ជាមោទនភាពជាតិខ្មែរតជំនាន់ ដែលត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគ្មានប្រទេសណាមួយអាចចម្លងបំភ្លៃបានឡើយ។
យ៉ាងណាមិញ កូនខ្មែរក៏ស្វែងយល់ពីមរតកជាតិនេះឲ្យច្បាស់ កុំស្រពិចស្រពិល កុំឲ្យបរទេសសួរមិនដឹង មិនស្គាល់ពីតម្លៃនៃសម្បត្តិជាព្រលឹងជាតិរបស់ខ្លួន។
កម្ពុជាថ្មីនឹងបង្ហាញចំណុចសំខាន់ៗ ១៧ ចំណុចនៃប្រាសាទអង្គរវត្តដែលបង្កប់អាថ៌កំបាំងដើម្បីសិក្សាស្វែងយល់៖

1-ប្រាសាទអង្គរវត្តកសាងឡើងនៅពាក់កណ្តាលសតវត្សទី១១ ដើមសតវត្សរ៍ទី១២ (រវាងឆ្នាំ១១១៣-១១៥០) ដោយព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ តែក្រោយមកត្រូវបានគេប្រើប្រាស់ជាទីអារាមផ្នែកព្រះពុទ្ធសាសនាវិញ។

2-ប្រាសាទអង្គរវត្ត មានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ អង្គរមកពីពាក្យសំស្រ្កឹតថា នគរ មានន័យថា ទីក្រុង ធានី អាណាចក្រ។ រីឯពាក្យវត្តគឺជាទីដែលព្រះសង្ឃគង់នៅ។ រួមន័យមក អង្គរវត្តមានន័យថា ជាទីក្រុងដែលមានវត្តព្រះពុទ្ធសាសនា។

3-ប្រជាជនខ្មែរ និងបរទេសមួយចំនួនយល់ថា ប្រាសាទអង្គរវត្តមានកំពូលឬប្រាង្គចំនួន ៥ តែជាក់ស្តែងប្រាសាទអង្គរវត្តមានកំពូលរហូតទៅដល់ ១២ គឺកំពូល ៩ ស្ថិតនៅលើសំណង់ធំរបស់ប្រាសាទ រីឯកំពូល៣ទៀតស្ថិតនៅលើខ្លោងទ្វារចូលសំខាន់នៅទិសខាងលិច។ កំពូលប្រាង្គកណ្តាលដែលខ្ពស់ជាងគេតំណាងឲ្យភ្នំព្រះសុមេរុ។

4-ប្រាសាទអង្គរមានកម្ពស់ ៦៥ ម៉ែត្រ រាងចតុកោណមានកំពែងព័ទ្ធជុំវិញ និងកសិណ (គូទឹក) ដែលមានបណ្តោយប្រវែង១៥០០ម និង ទទឹង១៣០០ម។

5-គ្រឹះប្រាសាទធ្វើអំពីដីខ្សាច់ ដែលពឹងលើគូទឹកដែលព័ទ្ធជុំវិញប្រាសាទទាំងស្រុង។
6-ក្នុងបរិវេណប្រាសាទអង្គរវត្តមានវត្តចំនួនពីរគឺ ឥន្ទបត្តបុរីខាងត្បូង និង ឥន្ទបត្តបុរីខាងជើង ដែលព្រះរាជាសោយរាជ្យក្រោយសម័យអង្គរ បានកសាងឡើងដើម្បីគោរពប្រតិបត្តិដល់ព្រះពុទ្ធសាសនា។
7-ចំណុចកណ្តាលនៃប្រាសាទអង្គរវត្តដែលខ្ពស់ជាងគេ មានឈ្មោះថាជាន់បាកានជាទីកន្លែងបណ្តុំដោយបារមីធំៗទ្រទ្រង់អង្គរមានកម្ពស់ ៦៥ ម៉ែត្រ ហើយនៅថ្ងៃឧបោសថសីលថ្ងៃពេញបរមី មានការហាមប្រាមមិនឲ្យភ្ញៀវឡើងទៅនោះទេ។

8–ចម្លាក់ថែវព័ទ្ធជុំវិញប្រាសាទអង្គរវត្ត ចែកជា ៨ផ្ទាំង និង ២ ផ្ទាំង នៅពន្លាជ្រុងនៃថែវខាងលិច។ ចម្លាក់ទាំងនោះរួមមាន៖
(១) ថែវខាងលិច(ត្បូង) : បង្ហាញពីចម្បាំងរបស់គូរុសាត្រា (មហាភារតៈ)។
(២) ពន្លាជ្រុង(និរតី) : បង្ហាញពី ឆាកនៃរឿងរាមកេរិ៍្ត ។
(៣) ថែវខាងត្បូង(លិច) : បង្ហាញពីព្យុហយាត្រារបស់ព្រះបាទសូរ្យវ័រ្មនទី២ ។
(៤) ថែវខាងត្បូង(កើត) : បង្ហាញពីរឿងឋានសួគ៌ និង ឋាននរក។
(៥) ថែវខាងកើត(ត្បូង) : បង្ហាញពីរឿងកូរសមុទ្រទឹកដោះ។
(៦) ថែវខាងកើត(ជិតផ្លូវចូល) : ជាសិលាចារិក។
(៧) ថែវខាងកើត(ជើង) : បង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុ លើពួកអសុរៈ។
(៨) ថែវខាងជើង(កើត) : បង្ហាញពីជ័យជំនះរបស់ក្រឹស្ណៈ និង បាណ្ឍៈ។
(៩) ថែវខាងជើង(លិច) : បង្ហាញពីចម្បាំងរវាងទេវតា និងពួកអសុរៈ។
(១០) ពន្លាជ្រុង(ពាយព្យ) : បង្ហាញពីឆាកនៃរឿងរាមកេរិ៍្ត។
(១១) ថែវខាងលិច(ជើង) : បង្ហាញពីចម្បាំងនៅក្រុងលង្កា(រឿងរាមកេរិ៍្ត)។
9-ចម្លាក់រឿងកូរសមុទ្រទឹកដោះលើជញ្ជាំងប្រាសាទអង្គរវត្ត មានបណ្តោយ ៤៩ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ ជាទីចាប់អារម្មណ៍បំផុតពីភ្ញៀវចូលទៅទស្សនាអង្គរ ដែលបង្ហាញពីរូបក្រុមអសុរៈ(យក្ស) នៅខាងឆ្វេងដៃចំនួន ៩២ អង្គ និងរូបក្រុមទេវៈនៅខាងស្តាំដៃចំនួន៨៨អង្គ បបួលគ្នាកូរសមុទ្រទឹកដោះយកទឹកអម្រិត។

10-រៀងរាល់ថ្ងៃទី21-22 ខែមីនា និងថ្ងៃទី 22-23 ខែកញ្ញា គឺព្រះអាទិត្យរះនិងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេល យប់ និង ថ្ងៃ ស្មើគ្នា (សមរាត្រី) និងវេលាពីរសំខាន់ៗទៀតគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។
11-អង្គរវត្តមានលក្ខណៈពិសេសមួយគឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល។

12-អង្គរវត្តមានរូបភាពលាក់បង្កប់ច្រើនជាង 200 ផ្ទាំងដែលមិនអាចមើលដឹងដោយភ្នែកទទេ ត្រូវការជំនួយដោយបច្ចេកវិទ្យា។
13-ចេតិយជ័យនន្ទ មានទីតាំងស្ថិតនៅខាងក្រោយក្នុងបរិវេណប្រាសាទអង្គរវត្ត ទិសខាងកើត នៃថែវទី៣ មានមនុស្សតិចណាស់ ដែលបានដឹងពីប្រវត្តិចេតិយនេះ អ្នកខ្លះក៏មិនដឹងថាវាជាចេតិយផង។

14-នៅប្រាសាទអង្គរវត្តមានចម្លាក់អប្សរាដល់ទៅ ១៧៣៧ ផ្ទាំង ប៉ុន្តែមានតែរូបមួយផ្ទាំងប៉ុណ្ណោះដែលមានរូបអប្សរាញញឹមចេញធ្មេញ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ