ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់ បំផ្លាញលំនៅឋានប្រជាពលរដ្ឋ អស់ ៨២ ខ្នង នៅស្រុកស្វាយចេក
លំនៅឋានរបស់ប្រជាពលរដ្ឋ រងការខូចខាតធ្ងន់ស្រាលសរុប ៨២ ខ្នង នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បក់បោកបើងដំបូល និងដួលរលំ នៅវេលាម៉ោង ០២ និង ៣០ នាទី កាលពីរសៀលថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២។

បន្ទាប់ពីរងការខូចខាតនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ នេះ កម្លាំងនគរបាលសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះជួយរុះរើរៀបចំជួសជុលឡើងវិញ។ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា នៅមុនពេលកើតហេតុមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក បានបក់បោកយ៉ាងខ្លាំង បង្កឲ្យផ្ទះប្រជាពលរដ្ឋរងការខូចខាតធ្ងន់ស្រាលចំនួន ០៤ ឃុំ លើ ០៨ ឃុំ ក្នុងនោះមាន៖១. ឃុំ តាផូ របើកដំបូលផ្ទះ០ ៣ ខ្នងខូចខាតស័ង្កសី ៦៩ សន្លឹក,២. ឃុំ សារង្គ របើកដំបូលផ្ទះ ០៣ ខ្នងស័ង្កសីចំនួន ៧៥ សន្លឹក,៣. ឃុំទ្រាស របើករបើកដំបូលចំនួន ៧៤ ខ្នងខូចខាតស័ង្កសីអស់ ៨០៧ សន្លឹក,៤. ឃុំរលួសរបើកដំបូលផ្ទះចំនួន ០២ ខ្នងខូចខាតស័ង្កសីអស់ ២៧ សន្លឹក សរុបទាំង ០៤ ឃុំ ខូចខាតផ្ទះប្រជាពលចំនួន ៨២ ខ្នង អស់ស័ង្កសីចំនួន ៩៧៨ សន្លឹក ក្នុងនោះធ្ងន់ចំនួន ០២ ខ្នង និងគ្មានអ្នករងគ្រោះថ្នាក់នោះឡើយ។


ក្រៅពីការចុះជួយរបស់សមត្ថកិច្ច និងអាជ្ញាធរស្រុកនៅរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ នេះ ដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងការខូចខាតផ្ទះសំបែងដោយខ្យល់កន្ត្រាក់ខាងលើផងដែរ៕



អត្ថបទ៖ ពៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


