ព័ត៌មានជាតិ
ចង់ជិះស៊ីក្លូទៅផ្សារកណ្តាល តម្លៃជិះឆ្ងាយជិតចាប់ពី ១៥០០ រៀលទៅ
នៅជុំវិញផ្សារកណ្ដាលក្បែរមាត់ទន្លេចតុមុខ សង្កេតឃើញមានស៊ីក្លួជាច្រើនកំពុងរង់ចាំដឹកភ្ញៀវ ប៉ុន្តែហាក់ដូចជាមិនសូវមានភាពមមាញឹកដូចអ្នករត់ម៉ូតូ និងរម៉កកង់បីប៉ុន្មានទេ។
លោក ឌី ផាន មានវ័យ ៦៩ឆ្នាំ ជាអ្នកលក់និងជួសជុលនាឡិកា ហើយជាអ្នកឧស្សាហ៍ជិះស៊ីក្លូកាលពីក្មេងៗ ប៉ុន្តែបច្ចុប្បន្នលោកច្រើនតែជិះម៉ូតូ។

បុរសវ័យចំណាស់រូបនេះបានរំលឹកកាលពីជំនាន់មុនស៊ីក្លូមានការពេញនិយម ហើយក៏មានច្រើនដែរនៅក្នុងទីក្រុង។ បើតាមបុរសរូបនេះក៏សង្កេតឃើញស៊ីក្លូឥលូវច្រើនតែគេជួលដឹកអីវ៉ាន់ច្រើនជាងជួលជិះធម្មតា ខណៈម៉ូតូឬរម៉កកង់បី ជិះបានលឿននិងអាចទៅឆ្ងាយៗប្រសើរជាងស៊ីក្លូ។
អ្នកប្រកបរបរជាអ្នកធាក់ស៊ីក្លូជាង១០ឆ្នាំម្នាក់ ដែលកំពុងរង់ចាំភ្ញៀវមួយរូបបានប្រាប់កម្ពុជាថ្មីថា ក្នុងកំឡុងពេលមានការរីករាលដាលកូវីដ-១៩ ពួកគាត់ស្ទើរតែគ្មានភ្ញៀវទាល់តែសោះ ដោយសារគេខ្លាចឆ្លងកូវិដ ដោយមិនដឹងថាអ្នកណាខ្លះបានជិះ ហើយមានវិជ្ជមានកូវិដឬអត់។ ទើបតែពេលថ្មីៗនេះ ឃើញថាអ្នកជិះស៊ីក្លូមានសន្ទុះកើនឡើងវិញ។
លោក ព្រំ រិទ្ធី ដែលជាអ្នកប្រកបរបធាក់ស៊ីក្លូជាង ៧ ឆ្នាំ បានបញ្ជាក់ថា បច្ចុប្បន្នស៊ីក្លូដែលលោកកំពុងប្រើគឺជួលគេក្នុងមួយថ្ងៃ ២ពាន់រៀល។ ចំពោះតម្លៃជិះស៊ីក្លូមានតម្លៃចាប់ពី ១៥០០រៀលឡើងទៅ។
បុរសរូបនេះប្រាប់ថា កម្រៃដែលទទួលបាលពីការរត់ស៊ីក្លូបានត្រឹមតែ ៧០០០រៀល ទៅ ១៥០០០រៀលក្នុង១ថ្ងៃ ខុសពីមុនដែលលោកអាចទទួលបានកម្រៃចាប់ពី២ម៉ឺនរៀល ដល់៣ម៉ឺនរៀលក្នុងមួយថ្ងៃ។
លោក ឃុន ធូ ដែលជាអ្នកប្រកបរបធាក់ស៊ីក្លូមួយរូបទៀតបានបន្ទរថា អ្នកជិះស៊ីក្លួបច្ចុប្បន្នច្រើនតែជិះនៅជិតៗមិនសូវមានអ្នកជិះទៅឆ្ងាយៗឡើយ។
បើតាមបុរសដែលប្រកបរបរធាក់ស៊ីក្លូជិត ២០ ឆ្នាំរូបនេះ ក៏ប្រាប់ពីបំណងចង់ប្រកបរបរផ្សេងទៀតដែរ ប៉ុន្ដែគ្មានជម្រើសហើយណាមួយជីវភាពខ្វះខាតគឺមានតែនៅបន្តធាក់ស៊ីក្លូរហូតទៅ។
យ៉ាងណាលោក ឃុន ធូ ដែលបានចាកចេញពីស្រុកកំណើតពីខេត្តតាកែវជាច្រើនឆ្នាំបានបញ្ជាក់ថា បច្ចុប្បន្នមានអ្នកធាក់ស៊ីក្លូមួយចំនួនទទួលបានការឧបត្ថម្ភ មានប្រាក់ខែប្រចាំខែដែលជាជំនួយពីខាងសមាគមន៍អ្នកធាក់ស៊ីក្លូ ដែលទទួលថវិកាទ្រទ្រង់ពីរដ្ឋាភិបាល។ ក្នុងមួយខែទទួលបាន២០ម៉ឺនរៀនទៅ ២៤ម៉ឺនរៀន តែសម្រាប់រូបលោកផ្ទាល់មិនបានទទួលប្រាក់ខែឡើយ ដោយសារតែពេលដែលសមាគមន៍មកចុះឈ្មោះ រូបលោកបានទៅលេងស្រុកកំណើត៕
អត្ថបទ៖ វាសនា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


