ព័ត៌មានជាតិ
សិក្ខាសាលា ការយល់ដឹងពីការធ្វើអាជីវកម្ម ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានធ្វើពិធីបើកសិក្ខាសាលាស្តីពីការយល់ដឹងពីការធ្វើអាជីវកម្ម របស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់។ ពិធីនេះមានការចូលរួម លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក លី សារី អភិបាលរងខេត្ត ម្នាស់អាជីវកម្ម និងអាជីវករក្នុងខេត្តជិត ២០០ នាក់។

លោក ម៉ៅ ថូរ៉ា បានមានប្រសាសន៍ថា គោលបំណងនៅក្នុងសិក្ខាសាលា ដើម្បីផ្តល់ឱកាសដល់ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស នៅក្នុងខេត្តបន្ទាយមានជ័យ បានយល់ដឹងអំពីច្បាប់ពាក់ព័ន្ធ នៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីកាត់បន្ថយបញ្ហាប្រឈមនានាដែលជាគន្លឹះជំរុញឱ្យការធ្វើអាជីវកម្មមានភាពរឹងមាំ បង្កើតបរិយាកាស អាជីវកម្មប្រកបដោយការប្រកួតប្រជែង និងមានភាពស្មោះត្រង់។

លោក ម៉ៅ ថូរ៉ា បានមានប្រសាសន៍បន្តទៀតថា អង្គសិក្ខាសាលាបានផ្ដោតសំខាន់ទៅលើច្បាប់ចំនួន៤ ដូចជា
១. ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ២. ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ៣. ច្បាប់ស្តីពីការប្រកួតប្រជែង
៤. ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា។

លោក ម៉ៅ ថូរ៉ា បានមានប្រសាសន៍ថា អាជីវករ ពាណិជ្ជករ សិស្សនិស្សិត ត្រូវយល់ដឹងអំពីច្បាប់ ស្តីពីច្បាប់នៃ
វិនិយោគព្រះណាចក្រកម្ពុជា ច្បាប់ការប្រគួតប្រជែង ច្បាប់កិច្ចការពារអ្នកប្រើប្រាស់ស្តីពីការគ្រប់គ្រងគុណភាពសុវត្តិភាពផលិតផលទំនិញសេវាកម្ម។

លោក លី សារី បានមានប្រសាសន៍ថា នគរបាលយុត្តិធម៌ត្រូវពិនិត្យរាល់បទល្មើសដែលមានចែងក្នុងច្បាប់ ត្រួតពិនិត្យ ធ្វើការស្រាវជ្រាវ ប្រមូលទិន្នន័យ និងធ្វើការសាកសួរបុគ្គលពាក់ព័ន្ធឲ្យផ្តល់ព័ត៌មាន ឯកសារ ឬវត្ថុផ្សេងៗសម្រាប់វាយតំលៃរាល់សកម្មភាពប្រគួតប្រជែងលើទីផ្សារ និងស្វែងរករាល់បទល្មើសដែលស្ថិតក្នុងក្រោមច្បាប់នេះ។

លោកបានបញ្ជាក់បន្តទៀតថា ទណ្ឌកម្មនៅក្នុងច្បាប់រួមមាន ១. ការព្រមានជាលាយលក្ខណ៍អក្សរ ២. ផាកពិន័យជាប្រាក់ ៣. ទោសវិន័យជាប្រាក់ និងដាក់ពន្ធនាគារ ៤. ការព្យួរ ការដកហូត ឬលុបចោលវិញ្ញាបនបត្របញ្ជាក់ចេញការបញ្ជី ពាណិក្ម អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្មនិងសេវាកម្មជាដើម៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


