ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារប្តេជ្ញាបន្តប្រែក្លាយរោងចក្រ-សហគ្រាសមួយ ជាសហគមន៍សុខសាន្តរបស់កម្មករ-និយោជិត
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថាក្រសួង នឹងបន្តប្រែក្លាយរោងចក្រ-សហគ្រាសមួយ ជាសហគមន៍សុខសាន្តរបស់កម្មករ-និយោជិតដែលពោរពេញដោយសមត្ថភាព និងលក្ខខណ្ឌការងារល្អប្រសើរ ផលិតភាព ឥរិយាបថការងារ ការទទួលខុសត្រូវសង្គម និងមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី បានបន្តថា រោងចក្រ-សហគ្រាស ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខណវិនិច្ឆ័យ ក្រសួងនឹងឲ្យមានផ្តល់ជាវិញ្ញាបនបត្របញ្ជាក់ ជូនរោងចក្រ-សហគ្រាសទាំងនោះផងដែរ ដើម្បមានការប្រកួតប្រជែងគ្នា សំដៅធ្វើយ៉ាងណាលើកកម្ពស់សិទ្ធិ នៅកន្លែងធ្វើការឲ្យបានកាន់តែប្រសើរ។
ថ្លែងក្នុងទិវាពលកម្មអន្ដរជាតិ ១ ឧសភា លើកទី ១៣៦ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ” កាលពីថ្ងៃទី ៣០ ខែមេសា លោករដ្ឋមន្ត្រីបាន មានប្រសាសន៍បន្តថា ដើម្បីបន្តស្មារតីទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រសួងការងារបានដាក់ចេញរួច ហើយនូវទិសដៅការងារមួយចំនួន។ ក្នុងនោះ រួមមានបន្តខិតខំអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង ១០ ចំណុច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងបន្តខិតខំលើកកម្ពស់លក្ខខណ្ឌការងារឲ្យកាន់តែប្រសើរឡើង ពង្រឹងការអនុវត្តច្បាប់ ស្តីពី ការងារបន្តពង្រឹងយន្តការអធិការកិច្ចការងារ ឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងពង្រឹងភាពសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវ ស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក។

ម្យ៉ាងទៀតបង្កើន ការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវបទបញ្ជាលេខ ០១បប ចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ ស្តីពី ការអនុវត្តផែនការ ស្តីពី ការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ឆ្នាំ ២០២០-២០២៤ បទបញ្ជាលេខ ០៣បប ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៣ ស្តីពី ការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមតំបន់រោងចក្រ-សហគ្រាស និងតំបន់ឧស្សាហកម្ម វិធានការការពារទប់ស្កាត់កូដកម្ម បាតុកម្ម និងដោះស្រាយវិវាទដោយសន្តិវិធី និងស្របតាមនីតិវិធីច្បាប់ បទប្បញ្ញត្តិ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងវិស័យការងារ។
ជំរុញការអនុវត្តយន្តការអធិការកិច្ច និងធ្វើទំនើបកម្មការធ្វើអធិការកិច្ចការងារ តាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា និងបន្តពង្រឹងការងារចុះអធិការកិច្ចអន្តរក្រសួង ស្ថាប័នដោយធ្វើអធិការកិច្ចការងារ និងកម្រិតហានិភ័យរបស់រោងចក្រ-សហគ្រាសជាមូលដ្ឋាន ចំនួន ១លើក ក្នុង ១ឆ្នាំ សំដៅធានាបាននូវវប្បធម៌អនុលោមភាព ធានាប្រសិទ្ធភាពគុណភាព និងតម្លាភាពក្នុងការផ្តល់សេវា ដោយដាក់រាល់សេវាទាំងអស់ របស់ក្រសួងទៅក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន។

បន្តពង្រឹងយន្តការដោះស្រាយ វិវាទការងារឲ្យទទួលបានអត្រាសះជាឲ្យកាន់តែខ្ពស់ សំដៅឆ្លើយតបនឹងតម្រូវការភាគីវិវាទ និងដាក់ឲ្យដំណើរការសាកល្បង ការដោះស្រាយវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រមទាំងពង្រឹងការអនុវត្តសេរីភាព អង្គការវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាតិជាធរមាន និងអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
បន្តប្រែក្លាយរោងចក្រ-សហគ្រាស មួយជាសហគមន៍សុខសាន្តមួយ របស់កម្មករ-និយោជិត ដែលពោរពេញដោយសមត្ថភាព លក្ខខណ្ឌការងារល្អប្រសើរ ផលិតភាព ឥរិយាបថការងារ ការទទួលខុសត្រូវសង្គម និងមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយក្រសួងនឹងផ្តល់ជាវិញ្ញាបនបត្របញ្ជាក់ជូនរោងចក្រ-សហគ្រាស ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ តាមលក្ខណវិនិច្ឆ័យ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន