Connect with us

ព័ត៌មានជាតិ

ខេត្តរតគិរីមានរោងចក្រ សហគ្រាស សិប្បកម្ម និងសេវាកម្មចំនួន ៣០៦កន្លែង ផ្តល់ការងារជូនពលរដ្ឋជាង ១ម៉ឺននាក់

បានផុស

នៅ

ខេត្តរតនគិរីមានរោងចក្រ សហគ្រាស សិប្បកម្ម និងសេវាកម្មដែលបានចុះបញ្ជីកាចំនួន ៣០៦កន្លែង បានផ្តល់ការងារជូនប្រជាពលរដ្ឋបាន ចំនួន ១៦ ៥៦៨នាក់ ស្រី ៦ ៥០៦នាក់ ក្នុងនោះកម្មករនិយោជិតខ្មែរសរុប ១៥ ១៨៨នាក់ ស្រី ៦ ១៦៥នាក់ និងបរទេសសរុប ១ ៣៨០នាក់ ស្រី ៣១៥នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមប្រសាសន៍ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាដើម្បី ការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់” ដែលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត សហការជាមួយក្រុមហ៊ុន ហ៊ង អាន ម៉ាងយ៉ាងខេ អភិវឌ្ឍកៅស៊ូ រៀបចំធ្វើឡើងនៅទីតាំងក្រុមហ៊ុន ស្ថិតនៅភូមិសាស្រ្តស្រុកវើនសៃ រសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា រោងចក្រ សហគ្រាសវិស័យ កសិកម្ម ចំនួន ២៩កន្លែង មានកម្មករនិយោជិតចំនួន ប្រមាណ ៧៦% នៃចំនួនកម្មករនិយោជិតសរុបទូទាំងខេត្ត ហើយទទួលបានប្រាក់ឈ្នួលក្នុងមួយខែគិតជាមធ្យមចាប់ពី ២០០ ទៅ ៣០០ ដុល្លារអាមេរិក សម្រាប់កម្មករសាកល្បង និងទទួលបានប្រាក់ឈ្នួលពី ៤០០ទៅ៥០០ ដុល្លាអាមេរិក សម្រាប់បុគ្គលិកជំនាញ។ បើគិតពីចំណូលលជាមធ្យមសរុបប្រមាណជិត ៤លានដុល្លារអាមេរិក ក្នុងមួយខែៗ សម្រាប់វិស័យកសិកម្ម”។

លោក ញ៉ែម សំអឿន បានគូសបញ្ជាក់ថា តាមរយៈប្រធានបទ រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ក្នុងការ លើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិ សុខសង្គម អត្ថប្រយោជន៍នានារបស់កម្មករនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទ ការងារ ដែលធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង។ ព្រមទាំងចូលរួមសម្រេចឱ្យបាននូវ គោលដៅសូចនាករគន្លឹះដែលបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា, យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរភាព, និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ សំដៅកសាងមូលដ្ឋានគ្រឹះប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលអាចឆ្លើយតបបានទៅនឹងភាពមិនប្រាកដប្រជាសកល ដែលបណ្តាលមកពីការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយបម្រែបម្រួលអាកាសធាតុ ភាពតានតឹងនៃស្ថានភាពនយោជពាណិជ្ជកម្មអន្តរជាតិផងដែរ។

លោកអភិបាលខេត្ត បានបន្តថា ដើម្បីអនុវត្តតាមសារលិខិត និងអនុសាសន៍របស់សម្តេចធិបតី និងដើម្បីបន្តស្មារតីទិវាពលកម្មអន្តរជាតិ ១ ឧសភាក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់” គ្រប់អង្គភាពស្ថាប័ន ភាគីពាក់ព័ន្ធ អាជ្ញាធរមាន សមត្ថកិច្ច និយោជក និងកម្មករនិយោជិត ត្រូវបន្តរួមគ្នាថែរក្សា ការពារសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គម ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍមូលធនមនុស្សពោរពេញដោយ ជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ច ខ្ពស់ ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារដែលមានស្រាប់សំដៅបន្តទៅ ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។

បន្ថែមពីនេះ ម្ចាស់សហគ្រាស គ្រឹះស្ថាន ប្រតិភូបុគ្គលិក សហជីព និងកម្មករ និយោជិត ត្រូវចូលរួមអនុវត្តច្បាប់ និងពង្រឹងវប្បធម៌អនុលោមភាពតាមច្បាប់។ ត្រូវខិតខំពង្រឹងសមត្ថភាព និងការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធក្នុងវិ ស័យការងារ ដើម្បីបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានតម្លាភាព ក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របតាមច្បាប់។ ត្រូវយកចិត្តទុកដាក់ និងចូលរួមក្នុងកិច្ចការវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងត្រូវចាត់ទុករោងចក្រ សហគ្រាសជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករ និយោជិត និងនិយោជក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម