ព័ត៌មានជាតិ
កម្ពុជា មានរោងចក្រ-សហគ្រាស កើនឡើងជាង ៤ ម៉ឺន និង កម្មករជាង ១ លាន ៧ សែននាក់ នៅទូទាំងប្រទេស
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៧ កុម្ភៈ នេះ ឱ្យដឹងថា គិតមកត្រឹមឆ្នាំ ២០២៣ នេះ កម្ពុជា បានធ្វើបច្ចុប្បន្នភាព រោងចក្រ សហគ្រាស កើនដល់ ចំនួន ៤០ ៩៧៥ សហគ្រាស និងមានកម្មករ-និយោជិត សរុបចំនួន ១ ៧១៥ ០២៩ នាក់ ក្នុងនោះស្រី ១ ០៣៩ ៦៩៩ នាក់។

លោក កត្តា អ៊ន បានបន្តថា ក្នុងចំណោមរោងចក្រ សហគ្រាស សរុបជាង ៤ ម៉ឺន ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ មានចំនួន ១ ៤៩៩ សហគ្រាស កើនឡើង ១៣៤៧% បើធៀបនឹងឆ្នាំ ២០២២ ស្មើនឹង ៣,៦៦% បើធៀបនឹងរោងចក្រ សហគ្រាសសរុប និងកម្មករ-និយោជិត ចំនួន ៨៨៦ ៣៥៥ នាក់ ស្រី ៦៧៣ ៧៣៦ នាក់ ស្មើនឹង ៥១,៦៨% បើធៀបនឹងកម្មករ-និយោជិត សរុប។

លោកបានបន្តទៀតថា ចំណែករោងចក្រ សហគ្រាសវិស័យក្រៅពីកាត់ដេរ មានចំនួន ៣៩ ៤៧៦ សហគ្រាស កើនឡើង ១៥៤,៥៧% បើធៀបនឹងឆ្នាំ ២០២២ ស្មើនឹង ៩៦,៣៤% បើធៀបនឹងរោងចក្រ សហគ្រាសសរុប និងកម្មករ-និយោជិត ចំនួន ៨២៨ ៦៧៤ នាក់ ស្រី ៣៦៥ ៩៦៣ នាក់ ស្មើនឹង ៤៨,៣២% បើធៀបនឹងកម្មករ-និយោជិតសរុប។

បើតាម លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា បច្ចុប្បន្ននៅកម្ពុជា មានរោងចក្រធុនធំសរុបចំនួន ២ ១២៥ រោងចក្រ ដែលមានទុនវិនិយោគសរុបចំនួន ១៨,៥៦៦.៣ លានដុល្លារ ក្នុងនោះនៅឆ្នាំ ២០២៣ កន្លងមកនេះ មានរោងចក្របង្កើតថ្មីចំនួន ២៤១ រោងចក្រ និងមានដើមទុនវិនិយោគប្រមាណ ១,៨៧៥.៨ លានដុល្លារ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


