ព័ត៌មានជាតិ
សហគ្រាសដែលដឹកទំនិញតាមផ្លូវទឹកជាអន្តរជាតិ ត្រូវជាប់កាតព្វកិច្ចបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលអត្រា ១% នៃផលរបរប្រចាំខែ
អនុលោមតាមមាត្រា២៨ នៃច្បាប់ស្តីពីសារពើពន្ធ បានគូសបញ្ជាក់ឱ្យដឹងថា សហគ្រាសដែលធ្វើសកម្មភាពដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ ត្រូវជាប់កាតព្វកិច្ចបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលតាមអត្រា ១% នៃផលរបរប្រចាំខែ រួមបញ្ចូលទាំងពន្ធអាករនានា លើកលែងតែអាករលើតម្លៃបន្ថែម។

តាមសេចក្តីប្រកាសចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី«កាតព្វកិច្ចចំពោះសកម្មភាពភាពអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹកជាអន្តរជាតិ» បានឱ្យដឹងថា សហគ្រាសដឹកជញ្ជូនទំនិញ តាមផ្លូវទឹកជាអន្តរជាតិជាអ្នកជាប់ពន្ធអនិវាសនជន ដែលបានបង់ពន្ធលើប្រាក់ចំណូលដូចមានចែងក្នុងប្រការ«ថ» នៃប្រកាសនេះ មិនតម្រូវឱ្យបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ ពន្ធអប្បបរមា និងមិនត្រូវឱ្យអនុវត្តពន្ធកាត់ទុកចំពោះប្រាក់ចំណូលប្រភពកម្ពុជាទៀតឡើយ គឺលើកលែងតែពន្ធកាត់ទុកលើថ្លៃឈ្នួលចលនទ្រព្យ និងអចលនទ្រព្យ និងពន្ធលើប្រាក់បៀវត្សរបស់បុគ្គលនិវាសនជន។
មួយវិញទៀត តាមមាត្រា២០ នៃច្បាប់ស្តីពីសារពើពន្ធដដែល បានចែងថាសហគ្រាសដែលធ្វើសកម្មភាពដឹកជញ្ជូនទំនិញតាម ផ្លូវទឹកជាអន្តរជាតិ ត្រូវបង់ពន្ធលើប្រាក់ចំណូលតាមអត្រា ២០% ចំពោះប្រាក់ចំណូលជាប់ពន្ធដែលសម្រេចបានដោយសហគ្រាសដឹកជញ្ជូន ទំនិញតាមផ្លូវទឹកជាអន្តរជាតិ និងភ្នាក់ងារដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ ដែលជាអ្នកជាប់ពន្ធនិវាសនជន ស្ថិតក្នុងរបបស្វ័យប្រកាស។
បន្ថែមពីនេះក៏ត្រូវបង់អត្រា ២០% ចំពោះប្រាក់ចំណូលប្រភពកម្ពុជា ដែលសម្រេចបានដោយសហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិដែលជាអ្នកជាប់ពន្ធអនិវាសនជន។ មូលដ្ឋានគិតពន្ធចំពោះប្រាក់ចំណូល ប្រភពកម្ពុជា ត្រូវអនុវត្តស្របតាមវាក្យខណ្ឌ ខ នៃក នៃកថាខណ្ឌទី២ នៃប្រការ៤ នៃប្រកាសនេះ។
ក្នុងសេចក្តីប្រកាសដដែល ក៏បានឱ្យដឹងបន្ថែមថា សហគ្រាសដែលជាគ្រឹះស្ថានអចិន្ត្រៃយ៍របស់បុគ្គលអនិវាសនជនដែលធ្វើសកម្មភាពដឹកជញ្ជូនទំនិញ តាមផ្លូវទឹកជាអន្តរជាតិ ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់ចំណូលរបស់បុគ្គលអនិវាសនជននោះ ស្របតាម កថាខណ្ឌទី២ នៃប្រការថ នៃប្រកាសនេះ បង់ជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពី ខែដែលការទូទាត់ថ្លៃដឹកជញ្ជូនបានកើតឡើង។

សម្រាប់ការទូទាត់ សំដៅដល់ប្រតិបត្តិការណាមួយមុនគេក្នុងចំណោមពេលចេញវិក្កយបត្រ ឬពេលបំពេញសេវា ឬពេលទូទាត់ប្រាក់។ ពន្ធលើ ប្រាក់ចំណូលដែលបានកាត់ទុកតាមប្រការនេះ គឺជាការទទួលខុសត្រូវរបស់គ្រឹះស្ថានអចិន្ត្រៃយ៍ និងជាពន្ធចុង ក្រោយរបស់បុគ្គលអនិវាសនជនដែលធ្វើសកម្មភាពដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ។
ក្នុងនោះសហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ ដែលជាសហគ្រាសរបស់ភាគីនៃកិច្ចព្រមព្រៀងស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធជាមួយកម្ពុជា ត្រូវអនុវត្តតាមបទប្បញ្ញត្តិទាក់ទិននឹងការដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ និងវិធាន និងនីតិវិធីពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក