ព័ត៌មានជាតិ
ពិធីបុណ្យខួបគម្រប់៣ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនមហាឧបាសក លីន គ្រី
ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ មហាឧបាសិកា ប៊ុន សាមលេន និងឧបាសក គីម ទូច ព្រមទាំងបុត្រ និងចៅ ឯកឧត្តម គ្រី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ និងចៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុត្រ និងចៅ លោកជំទាវ ប៊ុន សុថា និងឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំងបុត្រ និងចៅ ដែលត្រូវជាកូនបង្កើត កូនប្រសារ ចៅ ចៅទួតទាំងអស់ បានរៀបចំពិធីបុណ្យ ខួបគម្រប់៣ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន្ធ ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិស មហាកុសលជូនមហាឧបាសក លីន គ្រី ដែលពិធីបុណ្យបានប្រារព្ធធ្វើឡើងនៅវត្តមុន្នីសុវណ្ណ ហៅវត្ត ចំពុះក្អែក ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់សម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្នុងស្ថាប័ននិតិបញ្ញត្តិ ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋ មន្ត្រី រដ្ឋមន្ត្រី អ្នកឧកញ៉ា លោកឧកញ៉ា ថ្នាក់ដឹកនាំ មន្ត្រីអ្នកមុខអ្នកការ ញាតិមិត្ត សាច់សារលោហិតជាច្រើនរូប។

តាមរយៈពិធីសាសនាប្រកបដោយទឹកចិត្តដ៏ជ្រះថ្លា និងពោរពេញដោយភាពកតញ្ញូនេះ សម្តេច ឯកឧត្តម លោកជំទាវ ជាបុត្រធីតា ចៅ ចៅទួតទាំងអស់របស់មហាឧបាសិកា លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី រួមទាំងញាតិសាច់សាលោហិត ពិតជាមានក្តីនឹករលឹករកពាក្យអ្វីមកប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់លោកអ្នកដ៏មានគុណនៃកូនចៅ ចៅទួតទាំងអស់ ដោយសូមឧទ្ទិសមហាកុសលដ៏ខ្ពង់ខ្ពស់បំផុតជូនលោកទាំងទ្វេ ជាមួយនឹងសេចក្តីគោរពស្រលាញ់ នឹករលឹក ប្រកបដោយក្តីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាតំណាង នៃអ្នកផ្តើមបុណ្យ បានវេរប្រគេនព្រះសង្ឃដែលនិមន្តមកពីវត្តចំនួន១២ នូវគ្រឿងឧបភោគបរិភោគរួមមាន ៖ ទេយ្យទាន១កញ្ចប់ ភេសជ្ជៈជាច្រើនមុខ ទឹកបរិសុទ្ធ ទឹកដោះគោ កាកាវ ស្ករស តែ នំ មៀនកំប៉ុង មី ត្រីខកំប៉ុង និងអង្គរ។

តាមរយៈកុសលផលបុណ្យដែលកើតចេញពីពិធីបុណ្យនេះ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ និងព្រះសង្ឃចំនួន១២ព្រះអង្គ បានប្រោសព្រំប្រសិទ្ធពរជ័យបវរមហាប្រសើរជូនដល់វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះទៅកាន់លោកខាងមុខហើយនោះបានយោងយិតទៅចាប់បដិសន្ធិក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ មនុញ្ញផលដ៏ប្រសើរថ្លៃថ្លាក្នុងពេលនេះដែរ សូមបារមីវត្ថុស័ក្តិសិទ្ធនៅតាមទីអារាមទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមជួយបីបាច់ថែរក្សាការពារ ឯកឧត្តម លោកជំទាវ ជាកូន ចៅ ចៅទួតទាំងអស់ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឈ្នះអស់មាសត្រូវ ទទួល បាននូវជោគជ័យថ្មីៗទៀត ក្នុងកិច្ច ការបម្រើប្រទេសជាតិមាតុភូមិ ព្រមទាំងមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីបន្តស្ថិតនៅជាមគ្គុទ្ទេសក៍ដ៏ឆ្នើម ថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងឡើងថែមទៀត៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


