ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ណេង មានបុត្រាបុត្រី ០៦ នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ លាង វួចឆេង
ឯកឧត្តម ហ៊ុន ណេង បានទទួលមរណភាពដោយជំងឺបេះដូងក្នុងវ័យ ៧២ ឆ្នាំ។ លោកជាឥស្សរជនមួយរូប និងជាបងប្រុសបង្កើតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

បើតាមឯកសារជីវប្រវត្តិបានបញ្ជាក់ថា ឯកឧត្តម ហ៊ុន ណេង បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ លាង វួចឆេង នៅឆ្នាំ១៩៧១ និងមានបុត្រាបុត្រីចំនួន ៦ នាក់ ក្នុងនោះស្រី ៣នាក់។ បុត្រាបុត្រីទាំង ០៦ នាក់របស់ឯកឧត្តម ហ៊ុន ណេង និងលោកជំទាវ លាង វួចឆេង ក្នុងនោះមាន៖
-លោក ហ៊ុន ស៊ាងហេង
-លោកជំទាវ ហ៊ុន គីមឡេង
-លោកឧកញ៉ា ហ៊ុន តូ
-លោកជំទាវ ហ៊ុន ចាន់ធូ
-លោកជំទាវ ហ៊ុន ចាន់ថា
-លោក ហ៊ុន តុលា


គួរបញ្ជាក់ថា ឯកឧត្ដម ហ៊ុន ណេង មានបងប្អូនបង្កើត ០៦ នាក់ (ស្រី ០៣ នាក់) មានឯកឧត្តម ហ៊ុន សាន ឯកឧត្តម ហ៊ុន ណេង សម្តេចតេជោ ហ៊ុន សែន លោកជំទាវ ហ៊ុន សេងនី លោកជំទាវ ហ៊ុន ស៊ីណាត និងលោកជំទាវ ហ៊ុន ប៊ុនធឿន។ ឯកឧត្តម ហ៊ុន ណេង ជាកូនទីពីរ ក្នុងចំណោមបងប្អូន ០៦ នាក់។
ឯកឧត្តម ហ៊ុន ណេង មានឈ្មោះដើម ហ៊ុន ឡុងសេង កើតនៅថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ១៩៥០ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះ ឌី ប៉ុក។
ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានទទួលមរណភាពនៅម៉ោង៦ និង២៥ នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។ សពរបស់ឯកឧត្តម នឹងត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ដែលស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយនៅថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២ នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ដែលស្ថិតនៅភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ