ព័ត៌មានជាតិ
អភិបាលខេត្តឧត្តរមានជ័យ គ្រោងជួបអភិបាលខេត្តស៊ីសាកេតពិភាក្សាបើកច្រកព្រំដែនអន្តរជាតិជាំសាង៉ាំ
អភិបាលខេត្តឧត្តរមានជ័យ គ្រោងជួបអភិបាលខេត្តស៊ីសាកេតប្រទេសថៃ ដើម្បីពិភាក្សាទៅលើការបើកច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃ ជាំ-សាង៉ាំឡើងវិញបន្ទាប់ពី ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បានបើកដំណើរការរួចហើយកាលពីព្រឹកថ្ងៃទី០៦ឧសភាឆ្នាំ២០២២។

លោក ឌី រ៉ាដូ អភិបាលរង និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅរសៀលថ្ងៃទី០៦ឧសភានេះថា នៅថ្ងៃទី៩ខែឧសភា ខាងមុខនេះ អភិបាលខេត្តគ្រោងនឹងដឹកនាំក្រុមការងារថ្នាក់ខេត្ត ទៅជួបជជែកជាមួយអាជ្ញាធរខេត្តស៊ីសាកេត ដើម្បីបើកច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃ ជាំ-សាង៉ាំ ក្នុងស្រុកអន្លង់វែងផងដែរ។
លោកបានបន្តថា ការទៅជជែកបើកច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃ ជាំ-សាង៉ាំបន្ទាប់ពីយើងបានបើកដំណើរការច្រកព្រំដែនអន្តរជាតិអូរស្មាច់ ឡើងវិញនៅវេលាម៉ោង១០៖៣០នាទីព្រឹកមិញបន្ទាប់ពីជំនួបពិភាក្សាគ្នារវាងអាជ្ញាធរខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្តសុរិន្ទ ប្រទេសថៃក្រោយពីបានបិទដោយសារការរាតត្បាតជំងឺកូវីដ១៩អស់រយៈពេលជាង២ឆ្នាំរួចមក។
លោកបានបន្តទៀតថា ការបើកដំណើរការចេញចូលច្រកអន្តរជាតិអូរស្មាច់ឡើងវិញនេះ ភាគីថៃតម្រូវឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់ប្រទេសថៃ ចំពោះអ្នកកាន់កាប់លិខិតឆ្លងដែន (ប៉ាស្ព័រ) តម្រូវឱ្យមានលិខិតថៃឡង់ផាស (Thailand Pass) ប័ណ្ណធានារ៉ាប់រងសុខភាព និងប័ណ្ណចាក់វ៉ាក់សាំងគ្រប់ដូសត្រឹមត្រូវ អាចដើរពេញប្រទេសថៃបាន។ចំណែកប្រជាពលរដ្ឋដែលប្រើប័ណ្ណព្រំដែន (Border Pass) អាចស្នាក់ប្រទេសថៃបានចំនួន៣ថ្ងៃ និងមានប័ណ្ណចាក់វ៉ាក់សាំងគ្រប់ដូសផងដែរ។

លោកបានបញ្ជាក់ថា ចំពោះប័ណ្ណព្រំដែននេះគឺប្រជាពលរដ្ឋយើងអាចធ្វើដំណើរទៅកាន់ខេត្តដែលនៅជាប់នឹងខេត្តឧត្តរមានជ័យ គឺខេត្តសុរិន្ទ ខេត្តស៊ីសាកេត និងខេត្តបូរីរ៉ាំ បានតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ ដែលមិនមានប័ណ្ណព្រំដែន (Border Pass) អាចទំនាក់ទំនងធ្វើនៅស្នាក់ការត្រួតពិនិត្យច្រកព្រំដែនអូរស្មាច់បាន ចៀសវាងកុំឱ្យចំណាយពេលវេលាទៅធ្វើនៅច្រកចេញចូលតែមួយសាលាខេត្តឧត្តរមានជ័យ។
ចំណែកឯលិខិតថៃឡង់ផាសខាងភាគីថៃតម្រូវឱ្យប្រជាពលរដ្ឋដែលមានលិខិតឆ្លងដែនត្រូវទិញប័ណ្ណធានារ៉ាប់រងសុខភាពចំនួន៥០ដុល្លារអាមេរិកទើបអាចចូលប្រទេសថៃបាន។
គួរបញ្ជាក់ថា បច្ចុប្បន្នខេត្តឧត្តរមានជ័យ មានច្រកព្រំដែនអន្តរជាតិ ចំនួនពីរ ជាមួយប្រទេសថៃ គឺអូរស្មាច់ ជាមួយខេត្តសុរិន្ទ និងច្រកជាំ-សាង៉ាំ ជាមួយខេត្តស៊ីសាកេត និងច្រកមនុស្សធម៌ ជប់គគីរ ជាមួយខេត្តបូរីរ៉ាំ៕សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?