សន្តិសុខសង្គម
ទឹកទន្លេមេគង្គកំពង់ចាមបន្តហក់ឡើងជាលើកទី៣
ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម បានបន្តហក់ឡើងជាច្រើនថ្ងៃជាប់ៗគ្នា ដែលការហក់ឡើងលើកទី៣នេះមានកម្ពស់ខ្ពស់ជាងការឡើងលើកទី១ និងលើកទី២។ ដោយឡែកបើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថា ចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ទឹកទន្លេបានហក់ឡើងដល់កម្ពស់១៣.៨៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកទន្លេឡើងកម្ពស់០,៣៨ម៉ែត្រ។

តាមការបញ្ជាក់របស់ប្រធានមន្ទីរធនធានទឹក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ ទឹកទន្លេមានកម្ពស់ ១៣,៨៨ម៉ែត្រដូចគ្នា ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញ គឺមានភ្លៀងធ្លាក់តិច ទៅច្រើនក្នុងស្រុកកុ្រងចំនួន៨នៃខេត្តកំពង់ចាម៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ






-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


