Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្ត Nakhon Phanom របស់ថៃប្រកាស​អាសន្ន​ ខណៈ​ទឹកទន្លេមេគង្គ​ហក់ឡើងដល់កម្រិតគ្រោះថ្នាក់

បានផុស

នៅ

ទឹកទន្លេមេគង្គក្នុងខេត្ត Nakhon Phanom ប្រទេសថៃបានឡើងដល់ ១០,៧០ ម៉ែត្រខ្វះតែ ១,៣ ម៉ែត្រប៉ុណ្ណោះនឹងដល់កម្រិតគ្រោះថ្នាក់ខ្លាំងនៅ ១២ ម៉ែត្រដែលនឹងបង្កការជន់លិចធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​Bangkok Post នៅថ្ងៃទី២៧ខែកក្កដានេះ។

ទឹកទន្លេហក់ឡើងលិចផ្ទះពលរដ្ឋក្បែរទន្លេក្នុងខេត្ត Nakhon Phanom (រូបភាព៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ទឹក​ទន្លេ​ឡើង​លើស​១២​ម៉ែត្រ ទឹក​អាច​ហូរ​ចូល​ដល់ទីប្រជុំជន​តាម​ប្រឡាយ​លូ ដែល​ធ្វើ​ឱ្យ​ផ្ទះ​សម្បែង និង​អាជីវកម្ម​ប្រឈម​នឹង​ហានិភ័ ។ អាជ្ញាធរ​ថៃកំពុង​ចាត់​វិធាន​ការ​យ៉ាង​ឆាប់​រហ័ស ដើម្បី​បញ្ឈប់​ការ​ជន់​លិច​ដែល​អាច​កើត​មានតាមរយៈការប្រើម៉ាស៊ីនបូមទឹក និង បើកបង្ហូរទឹក ខណៈ​ទឹក​ទន្លេ​បន្ត​កើន​ឡើង​ពី ២០ ទៅ ៣០​សង់ទីម៉ែត្រ​ជា​រៀង​រាល់​ថ្ងៃ។

កម្ពស់​ទឹក​ឡើង​ខ្ពស់​បានបានធ្វើឱ្យដៃទន្លេចំនួនពីរគឺNam Oun និង Nam Songkhram ដែល​ជាប់​នឹង​ទន្លេ​មេគង្គ​ហូរ​ហៀរ។ ប្រការនេះបានជន់លិចវាលស្រែជាង​ ២០,០០០រ៉ៃ (ប្រហែល ៣,២០០ ហិកតា) នៅក្នុងស្រុក Sri Songkhram ។

ទឹកជំនន់ក្នុងខេត្ត Nan

អាជ្ញាធរ​ធារាសាស្ត្រ​ថៃកំពុង​ធ្វើកាពេញម៉ោង​ដើម្បី​បញ្ចេញ​ទឹក​ចេញ​ពី​ទ្វារ​ទឹក​ធំៗ និង​កាត់​បន្ថយ​សម្ពាធទឹកជន់ មុន​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

គួរបញ្ជាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះប្រទេសថៃបានជួបនឹងបញ្ហាអាកាសធាតុញឹកញាប់ ដូចជាធ្លាក់ភ្លៀងខ្លាំង ខ្យល់បក់ខ្លាំងនិងទឹកជំនន់ ក្នុងនោះខេត្ត Nan របស់ប្រទេសថៃរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាងគេ ខណៈក៏នឹងមានការព្យាករថានឹងមានព្យុះថ្មីបកកាត់ប្រទេសថៃផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម