ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ស្នើអាជ្ញាធរពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយពីបញ្ហា ទឹកជំនន់ទន្លេមេគង្គ ដល់ប្រជាពលរដ្ឋ
លោកអភិបាលខេត្តកំពង់ចាម បានស្នើដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ទន្លេមេគង្គ។

ការស្នើនេះ ក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី ១ និងលើកទិសដៅអនុវត្តបន្ត កាលពីថ្ងៃទី ១៦ កក្កដា ម្សិលមិញនេះ ខណៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងពីការត្រៀមបង្ការគ្រោះទឹកជំនន់ទន្លេមេគង្គ។

នាឱកាសនោះ លោក អ៊ុន ចាន់ដា បានកត់សម្គាល់ថា ក្នុងឆ្នាំ ២០២៥ នេះ ទឹកទន្លេមេគង្គ បានហក់ឡើងយ៉ាងគំហុក ខ្ពស់ជាងឆ្នាំមុន។

លោក អ៊ុន ចាន់ដា បានរំឭកថា នៅរដូវវស្សា ខេត្តកំពង់ចាម ដែលស្ថិតនៅជាប់ដងទន្លេមេគង្គ តែងរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ។ ក្នុងនោះ ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ លោក បានបញ្ជាឲ្យសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យជាប្រចាំនូវតំបន់ងាយរងគ្រោះ រាប់ចេញពីស្រុកស្ទឹងត្រង់ រហូតដល់ស្រុកកងមាស-ស្រុកស្រីសន្ធរ ដែលជាមុខសញ្ញាត្រូវសង្គ្រោះ។ បើតាម លោកអភិបាលខេត្តកំពង់ចាម អាជ្ញាធរ ត្រូវណែនាំដល់ប្រជាពលរដ្ឋឲ្យត្រៀមបង្ការ និងរកទីទួលមានសុវត្ថិភាពសម្រាប់ពួកគាត់។

លោកសង្កត់ធ្ងន់ថា អាជ្ញាធរ ត្រូវត្រៀមកម្លាំង និងក្រុមឆ្លើយតប ដើម្បីសង្គ្រោះបន្ទាន់ ក្នុងករណីមានការទំនាក់ទំនងពីប្រជាពលរដ្ឋ។ បើតាមការកត់សម្គាល់ ឆ្នាំនេះ ទឹកទន្លេមេគង្គ បានហក់ឡើងយ៉ាងគំហុក ខ្ពស់ជាងឆ្នាំមុន ដែលបង្កការព្រួយបារម្ភដល់សុវត្ថិភាពពលរដ្ឋរស់នៅជាប់ទន្លេមេគង្គ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


