សន្តិសុខសង្គម
ទឹកទន្លេមេគង្គកំពង់ចាមបន្តហក់ឡើងបណ្ដាលឲ្យប៉ះពាល់ផ្លូវ និងផ្ទះពលរដ្ឋមួយចំនួន
ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ បានបន្តហក់ឡើងបន្ថែមទៀតបណ្តាលឲ្យរងផលប៉ះពាល់ផ្លូវ និងផ្ទះប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមបណ្តោយទន្លេមេគង្គ។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ ទឹកទន្លេបានហក់ឡើងដល់កម្ពស់១៤.៤០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកទន្លេឡើងកម្ពស់០,១៤ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ ទឹកទន្លេមានកម្ពស់ ១៣,០៦ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

នៅក្នុងស្ថានភាពទឹកទន្លេកំពុងហក់ឡើងជាបន្តបន្ទាប់បែបនេះ ប្រជាពលរដ្ឋបានលើកឡើងថា ទឹកឆ្នាំ២០២៥នេះឡើងធំគ្រាន់បើ ដែលមិននឹកស្មានដល់ ហើយក៏កំពុងបារម្មណ៍ពីសុវត្ថិភាពផងដែរ៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


