ព័ត៌មានជាតិ
ខេត្តកំពង់ចាមមានវិទ្យាល័យសរុប ៤៣ កន្លែងស្រុកខ្លះមានដល់ទៅ ៦ ក្នុងមួយស្រុក
ការអប់រំនៅខេត្តកំពង់ចាមមានការដុះដាល ហើយមណ្ឌលអប់រំក៏បានរីកគ្រប់ស្រុក។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ចាមបានឲ្យកម្ពុជាថ្មីដឹងថា ថ្នាក់មធ្យមសិក្សាខេត្តកំពង់ចាមមានសរុបចំនួន ១២៤ កន្លែង ក្នុងនោះកម្រិតអនុវិទ្យាល័យមាន ៨១ កន្លែង និងវិទ្យាល័យមាន ៤៣ កន្លែង។
គ្រប់ស្រុកក្រុងទាំង ១០ មានថ្នាក់វិទ្យាល័យទាំងអស់ ហើយស្រុកខ្លះមានវិទ្យាល័យដល់ទៅ ៦ កន្លែង ដែលផ្តល់លទ្ធភាពដល់កូនចៅប្រជាពលរដ្ឋអាចស្វែងរកការសិក្សាបានងាយស្រួលមិនពិបាកធ្វើដំណើរឆ្ងាយ។



ប្រធានមន្ទីរបានបន្តថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជួយបានកសាងសាលារៀនជាច្រើនសរុបចំនួន ៣៨០ខ្នង ស្មើនឹង ២ ៣៨៦បន្ទប់ ក្នុងនោះ សាលាបឋមសិក្សាចំនួន ២២១ ខ្នង ស្មើនឹង ១២៤២បន្ទប់ អនុវិទ្យាល័យចំនួន ៤៨ខ្នង ស្មើនឹង ២៩៩បន្ទប់ និងវិទ្យាល័យចំនួន ១១១ខ្នង ស្មើនឹង ៨៤៥បន្ទប់។
កម្ពុជាថ្មីបង្ហាញវិទ្យាល័យទាំង ៤៣ កន្លែងទូទាំងខេត្តកំពង់ចាម ដែលមានឈ្មោះដូចជា៖
1/ក្រុងកំពង់ចាម
-វិទ្យាល័យព្រះសីហនុ
-វិទ្យាល័យសំបូរមាស
-វិទ្យាល័យដីដុះ
-វិទ្យាល័យហ៊ុន សែន កំពង់ចាម
-វិទ្យាល័យ តេជោ ហ៊ុន សែន បឹងកុក
-វិទ្យាល័យ អប់រំពិសេស
2/ស្រុកកំពង់សៀម
-វិទ្យាល័យសម្តេចជួនណាត
-វិទ្យាល័យ តាមាង
-វិទ្យាល័យ ឈីនលាន ហាន់ជ័យ
3/ស្រុកព្រៃឈរ
-វិទ្យាល័យ ន.រណឬទ្ធិ គន្ធបុប្ផា
-វិទ្យាល័យ ស្រេងគីម
-វិទ្យាល័យ ហ៊ុនសែន គរ
-វិទ្យាល័យ ល្វា
-វិទ្យាល័យ ហ៊ុនសែន ព្រៃទទឹង
4/ស្រុកកងមាស
-វិទ្យាល័យ ហ៊ុនសែន ពាមជីកង
-វិទ្យាល័យ ហ៊ុនសែន កងតាណឹង
-វិទ្យាល័យ ហ៊ុនសែន ខ្ចៅ
5/ស្រុកចំការលើ
-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ស្ពឺ
-វិទ្យាល័យ ហ៊ុន សែន ចំការលើ
-វិទ្យាល័យ ហ៊ុន សែន បុសខ្នុរ
6/ស្រុកកោះសូទិន
-វិទ្យាល័យ ជីហែ
-វិទ្យាល័យ កោះសូទិន
-វិទ្យាល័យ ក្រុមព្រះមហាលាភ
-វិទ្យាល័យ មហាមង្គល ហ៊ុន សែន មហាសៀក
7/ស្រុកបាធាយ
-វិទ្យាល័យ សម្តេចតេជោហ៊ុនសែន បាធាយ
-វិទ្យាល័យ ហ៊ុន សែន ជើងធ្នុក
-វិទ្យាល័យ ហ៊ុន សែន សណ្តែក
-វិទ្យាល័យ ហោ ណាំហុង ព្រៃញា
-វិទ្យាល័យ សម្តេចហ៊ុនសែន សង្កើប
8/ស្រុកជើងព្រៃ
-វិទ្យាល័យ ហ៊ុន សែន ស្គន់
-វិទ្យាល័យ ហ៊ុន សែន សំពងជ័យ
-វិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ
-វិទ្យាល័យ កិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានជ័យ
9/ស្រុកស្រីសន្ធរ
-វិទ្យាល័យ ស្រីសន្ធរ
-វិទ្យាល័យ ហេង សំរិន ឫស្សីស្រុក
-វិទ្យាល័យ ព្រែកដំបូក
-វិទ្យាល័យ ហ៊ុន សែន ប៉េងហួត ស្វាយតានាន់
-វិទ្យាល័យ វង់តឹក
-វិទ្យាល័យ ហ៊ុន សែន មានជ័យ
10/ស្រុកស្ទឹងត្រង់
-វិទ្យាល័យ ស្ទឹងត្រង់
-វិទ្យាល័យ ហ៊ុន សែន ពាមកោះស្នា
-វិទ្យាល័យ មេសរជ្រៃ
-វិទ្យាល័យ បែកអន្លូង
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


