Connect with us

ព័ត៌មានជាតិ

ប្រមុខ​ការទូត​កម្ពុជា ​បង្ហាញ​ពីការប្តេជ្ញាចិត្ត​ក្នុងការស្នើសុំ​ឱ្យមានកិច្ចប្រជុំ​ពីគ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​មីយ៉ាន់ម៉ា

បានផុស

នៅ

ការបង្ហាញ​ពីការប្តេជ្ញាចិត្ត​នេះ​ ត្រូវបាន​លោកឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុខុន រដ្ឋមន្ត្រីការបរទេស​ និង​សហប្រតិបត្តិការអន្តរជាតិ​ នៃព្រះរាជា​ណាចក្រកម្ពុជា​ ធ្វើឡើងនៅក្នុងជំនួប​ពិភាក្សាការងារ​ទ្វេភាគី​ ជាមួយ​លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​ នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន សហរដ្ឋអាមេរិក នៅអំឡុងពេលមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុងជំនួបនោះ លោកស្រី Wendy Sherman បានសម្តែងនូវអំណរគុណ​ចំពោះជំហររបស់កម្ពុជា​ ​ក្នុងការគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត​អង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន ដែលនេះ​ ​គឺជាការគិតគូរពីគោលការណ៍​ នៃការគោរពបូរណភាពទឹកដី​ និងការជៀសវាងការប្រើកម្លាំង​ប្រឆាំងនឹង​​រដ្ឋសមាជិកទាំងអស់​ នៃអង្គការសហប្រជាជាតិ។

ជាមួយគ្នានោះ​ ​ក្នុងនាមរដ្ឋាភិបាល​សហរដ្ឋ​អាមេរិក លោកស្រីបាន​សម្តែងការគាំទ្រភាព​ជាប្រធានអាស៊ាន​របស់កម្ពុជាក្នុងឆ្នាំនេះ ​និងបាន​ថ្លែងអំណរ​គុណកម្ពុជាសម្រាប់ការគាំទ្រដល់ការសម្របសម្រួលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក។ 

លោកស្រីក៏បានថ្លែងអំណរគុណចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលបាន​បំពេញតួនាទីជាប្រេសិតពិសេស នៃប្រធានអាស៊ាន លើបញ្ហាមីយ៉ាន់ម៉ា និងបានជំរុញឱ្យមាន​ការប្រាស្រ័យទាក់ទងជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

​ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណ​សហរដ្ឋអាមេរិក​ដែល​បានគាំទ្រចំពោះការងាររបស់ប្រេសិតពិសេស ស្តីពីបញ្ហាមីយ៉ាន់ម៉ា ហើយបានរំលឹក​ឡើងវិញនូវការ​ប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្នើសុំឱ្យមានកិច្ចប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស​តួអង្គ ដែលកំពុងស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដូចជាលោកស្រី អោង សាន់ស៊ូជី និងលោកអតីត​ប្រធានាធិបតី វីន មីន ដើម្បីជំរុញវឌ្ឍនភាព នៃអាទិភាពក្នុងការបញ្ឈប់អំពើហឹង្សា ការផ្តល់ជំនួយ​មនុស្សធម៌ និងកិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន។

​បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កម្ពុជានឹងបន្តការប្ដេជ្ញាចិត្តរបស់​ខ្លួនចំពោះវិធី​សាស្រ្ត​ដើរ​មួយជំហានម្តងៗ និងការផ្តោតលើសកម្មភាពជាក់ស្តែង តាមរយៈការអនុវត្តយន្ត​ការក​សាង​ទំនុក​ចិត្ត និងភាពជឿជាក់ ក្នុងចំណោមភាគីពាក់ព័ន្ធផ្សេងៗ៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម