ព័ត៌មានជាតិ
លោកយាយវ័យ ៨៤ ឆ្នាំ ធ្វើដំណើរជាង ១០ម៉ោង ស្វែងចង់ជួបសម្តេចតេជោ ហ៊ុន សែន
លោកយាយវ័យ អាយុ៨៤ ឆ្នាំ បានធ្វើដំណើរតាមរថយន្តចំនួន១០ ម៉ោង ពីទីក្រុងឡូវែល ទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីជួបជាមួយសម្តេចតេជោ ហ៊ុន សែន ខណៈសម្តេចបានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក កាលពីថ្មីៗនេះ។


តាមព័ត៌មានលោកយាយមានឈ្មោះ ដោ ព្រឿង អាយុ៨៤ ឆ្នាំ រស់នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត មានកូន៦ នាក់ ប្រុស៣ នាក់ ស្រី៣ នាក់ ទៅដល់សហរដ្ឋអាមេរិក ខែកញ្ញា ឆ្នាំ ១៩៨០ ជាជនភៀសខ្លួន ឆ្លងកាត់ការរស់នៅក្នុងជំរំខៅអ៊ីដាង ប្រទេសថៃ។ ពេលទៅដល់សហរដ្ឋអាមេរិក លោក យាយ រស់នៅរដ្ឋវីជីញ៉ា (Virginia) រួចផ្លាស់ទីមករស់នៅទីក្រុងឡូវែល ក្នុងឆ្នាំ ១៩៨៩ ។ លោកយាយពុំធ្លាប់ធ្វើការទេ ពេលមកដល់សហរដ្ឋអាមេរិក តែបានជួយមើលថែទាំកូនចៅរហូតមកដល់បច្ចុប្បន្ន។
លោកយាយស្រលាញ់សម្តេចតេជោខ្លាំងណាស់។ គាត់ធ្លាប់ប្រាប់កូនចៅជាច្រើនលើកថា បំណងប្រាថ្នាចុងក្រោយរបស់គាត់គឺចង់ជួបសម្តេចតេជោដោយផ្ទាល់ ដើម្បីអរគុណសម្តេច ដែលបានជួយជីវិតលោកយាយ និងក្រុមគ្រួសារពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្រុមគ្រួសារលោកយាយទាំងមូលស្ទើរតែត្រូវបានគេសំលាប់ផុតពូជ។


ជាភ័ព្វសំណាង បន្ទាប់ពីធ្វើដំណើរជាង១០ ម៉ោងតាមរថយន្ត លោកយាយបានជួបសម្តេចតេជោដោយផ្ទាល់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ ធ្វើអោយបំណងប្រាថ្នាលោក យាយក្នុងដំណាក់កាលចុងក្រោយនៃជីវិតបានសំរេច។
លើសពីនេះទៅទៀត ដោយពុំឲ្យកូនចៅទាំងអស់ដឹង លោកយាយបានសន្សំប្រាក់ផ្ទាល់ខ្លួន លាក់ក្នុងស្រោមសំបុត្រចំនួន ២ពាន់ដុល្លារ ជូនសម្តេចតេជោដោយផ្ទាល់ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោយយាយក៏បានចំណាយពេលដេរម៉ាស់ពីក្រណាត់សូត្រនិងហូលផាមួងខ្មែរ ដោយផ្ទាល់ដៃបានចំនួន៥៦ម៉ាស់ ជូនសម្តេចតេជោ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីត ១៩ នៅកម្ពុជា៕
អត្ថបទ៖ កោះកែវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


