ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការគ្រប់គ្រងអតីតយុទ្ធជនត្រូវមើលឱ្យជ្រៅ និងត្រូវជំរុញកូនចៅអតីតយុទ្ធជនឱ្យក្លាយជាបញ្ញវន្ត ដែលនេះជាការតបស្នងតពូជ

ការងារគ្រប់គ្រងអតីតយុទ្ធជនត្រូវមើលឱ្យជ្រៅ និងត្រូវជំរុញកូនចៅអតីតយុទ្ធជន យុទ្ធជននៅសមរភូមិមុខ ឱ្យទទួលបានការអប់រំត្រឹមត្រូវ កសាងសមត្ថភាពចំណេះដឹងពួកគេក្លាយជាធនធានបញ្ញវន្តសម្រាប់ប្រទេសជាតិ ដែលនេះគឺជាការតបស្នងតពូជ។ នេះជាប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់មន្រ្តី ក្នុងឱកាសសំណេះសំណាលជាមួយក្រុម ប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងថ្នាក់ ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃអង្គារ ទី៧ ខែ កក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តមណ្ឌលគិរី ត្រូវយកចិត្តទុកដាក់ចំពោះអ្នកនៅសមរភូមិក្រោយដែលជាគ្រួសារយុទ្ធជនពលីពិការ និងអតីតយុទ្ធជន គឺជាកត្តាចាំបាច់បំផុតដែលមិនអាចមើលរំលង ហើយការធានាជីវភាព និងការសិក្សា ត្រូវរួមគ្នាជួយដោះស្រាយក្នុងនោះរួមមាន ជួយដោះស្រាយលើបញ្ហាផ្ទះសម្បែង និងជួយបង្កើតមុខរបរចិញ្ចឹមជីវិតដល់ប្រពន្ធ កូន ចៅ របស់យុទ្ធជន និងដើម្បីធានាថាកូនៗរបស់ពួកគាត់ទទួលបានការសិក្សា និងមិនត្រូវឱ្យមានការបោះបង់ការសិក្សាដោយសារតែឪពុកទៅបំពេញភារកិច្ចការពារជាតិឡើយ។

នេះជាប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយក្រុម ប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងថ្នាក់ ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃអង្គារ ទី៧ ខែ កក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមមានប្រសាសន៍ថា កិច្ចការដែល ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានត្រូវធ្វើ គឺការពង្រឹង និងបន្តធ្វើការងារ មើលថែទាំ គិតគូរ អ្នកសមរភូមិក្រោយដែលជាក្រុមគ្រួសារ កូន ចៅ របស់យុទ្ធជននៅសមរភូមិ យុទ្ធជនពលី-ពិការ និងអតីតយុទ្ធជន ដោយមានយន្តការច្បាស់លាស់ក្នុងការជួយជួយជ្រោមជ្រែង លើកកម្ពស់ជីវភាព និងអនាគតកូនចៅពួកគេឱ្យបានល្អប្រសើរ។ បន្ថែមលើនេះ សម្ដេចតេជោ ក៏មានប្រសាសន៍ថា ត្រូវមើលឱ្យជ្រៅក្នុងការកសាងអនាគតកូនចៅរបស់អតីតយុទ្ធជន យុទ្ធជននៅសមរភូមិមុខ ឱ្យបានល្អប្រសើ តាមរយៈការផ្ដល់អប់រំ ធ្វើយ៉ាងណាជំរុញពួកគេឱ្យក្លាយជាបញ្ញវន្ត និងមានសមត្ថភាពពេញលេញក្នុងសង្គម និងធ្វើឱ្យយុទ្ធជននៅសមរភូមិមុខអាច បំពេញភារកិច្ចការពារព្រំដែនដោយក្តីកក់ក្តៅមានស្មារតីរឹងមាំ និងជាការតបស្នងសងគុណនូវគុណូបការៈដ៏មានតម្លៃបំផុតចំពោះវីរភាពរបស់ឪពុកគេ ដែលសម្ដេចបានហៅថានេះជាការតបស្នងតពូជ។

ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំខេត្តទាំងអស់ថា ក្នុងករណីដែលក្រសួងការពារជាតិត្រូវការកងទ័ពអាជីពបន្ថែម ក្នុងនាមយើងជាថ្នាក់ដឹកនាំ ខេត្ត និងមូលដ្ឋានទាំងអស់ត្រូវចូលរួមជួយ និងសហការ ពិនិត្យ ជ្រើសរើស ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនណា ដែលមានប្រវត្តិល្អ សុខភាពល្អ មានស្មារតីស្នេហាជាតិ និងត្រូវធ្វើឡើងដោយផ្អែកលើទឹកចិត្ត និងស្មារតីពិតប្រាកដឱ្យចូលបម្រើកងទ័ពដោយមិនត្រូវឱ្យក្លាយទៅបន្ទុករបស់រដ្ឋាភិបាលនោះទេ។ ត្រង់ចំណុចនេះដែរ កន្លងទៅសម្ដេចតេជោតែងតែមានប្រសាសន៍ឱ្យគិតគូរចំពោះការផ្ដល់ឱកាសឱ្យកូនចៅអតីតយុទ្ធជនបានចូលបម្រើការងារក្នុងជួរកងទ័ព។

ក្នុងពិធីសំណេះសំណាលនាព្រឹកនេះដែរ សម្តេចតេជោក៏បានមានប្រសាសន៍ណែនាំដល់មន្រ្តីទាំងអស់ ត្រូវខិតខំ បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដោយធ្វើជាមន្រ្តីត្រូវខិតខំធ្វើការកុំឱ្យត្រូវបណ្ដាសាប្រជាជន។ សម្ដេចបានលើកឡើងថា មន្រ្តីត្រូវតាំងខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ។ ការខំបម្រើប្រជាជនដោយភាពស្មោះត្រង់ គឺជាវិធីដែលយើងបម្រើប្រជាជនពិតប្រាកដ ខិតខំធ្វើការឱ្យមានស្នាដៃ នោះទើបមិនទទួលបានការប្រមាថ ឬជេរស្ដីពីប្រជាជន ហើយក៏ត្រូវខិតខំលុបបំបាត់ការធ្វើឱ្យមានភាពថ្នាំងថ្នាក់នូវទង្វើមិនគប្បីមួយចំនួនរបស់មន្រ្តី។

ក្នុងឱកាសនេះដែរ សម្ដេចក៏បានបញ្ជាក់ថា មន្រ្តីប្រជាជនជាគ្រឹះចម្បងនៃកម្លាំងការពារជាតិ។ ការការពារជាតិមិនមែនពឹងផ្អែកតែលើកងកម្លាំងប្រដាប់ អាវុធនោះទេ ប៉ុន្តែត្រូវគ្របដណ្តប់ដោយប្រជាជនទាំងមូល។ ប្រជាជន គឺជាប្រភពចម្បងក្នុងការជ្រើសរើសកងទ័ព ផ្គត់ផ្គង់ភស្តុភារ និងជាប្រភពលើកទឹកចិត្ត ដ៏ខ្លាំងក្លាដល់សមរភូមិមុខ។

យោងតាមរបាយការណ៍ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាល ខេត្ត និងជាប្រធាន អ.ន.ក. ខេត្ត គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ខេត្តមណ្ឌលគិរី មានអតីតយុទ្ធជន និងនិវត្តជនចូលជាសមាជិកសរុប ៥១៥នាក់ ក្នុងនោះ ជាអតីតយុទ្ធជន និង គ្រួសារពលីមរណៈមានចំនួន ៣១៨ នាក់ និងនិវត្តជន ដែលជាអតីតមន្រ្តីរាជការស៊ីវិល មានចំនួន ១៩៧នាក់។











































ចំណែកការគិតគូរចំពោះអតីតយុទ្ធជន៖ ការសាងសង់ផ្ទះជូនដល់សមាជិក អ.ន.ក.៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


