Connect with us

ព័ត៌មានជាតិ

ការងារមើលការខុសត្រូវអតីតយុទ្ធជន និងនិវត្តជន ជាចំណុចអាទិភាពដែលថ្នាក់ដឹកនាំតាមបណ្ដាខេត្តយកចិត្តទុកដាក់ជាប់ជាប្រចាំ

បានផុស

នៅ

ការងារគ្រប់គ្រង ថែរក្សា មើលការខុសត្រូវចំពោះអតីតយុទ្ធជន និងនិវត្តជន គឺជាចំណុចអាទិភាពមួយដែលថ្នាក់ដឹកនាំតាមបណ្ដាខេត្តត្រូវតែយកចិត្តទុកដាក់ជាប់ជាប្រចាំ។ នេះជាអនុសាសន៍សំខាន់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការងារគ្រប់គ្រង ថែរក្សា មើលការខុសត្រូវចំពោះអតីតយុទ្ធជន និងនិវត្តជន គឺជាចំណុចអាទិភាពមួយដែលថ្នាក់ដឹកនាំតាមបណ្ដាខេត្តត្រូវតែយកចិត្តទុកដាក់ជាប់ជាប្រចាំ។ នេះជាអនុសាសន៍សំខាន់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពង់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្តរតនគិរី នាព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងពិធីសំណេះសំណាលនាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍សំខាន់ៗ ដល់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរី ក្នុងការពង្រឹងគុណភាពការងារក្នុងនាមជាមន្រ្តីរាជការ ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងក្របខណ្ឌនៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, ក្នុងនាមជាប្រធានសមាគម សម្ដេចបានណែនាំដល់ថ្នាក់ដឹកនាំខេត្តរតនគិរីដែលជាប្រធានគណៈកម្មាធិការសមាគមខេត្ត និងមន្រ្តីនៅមូលដ្ឋានទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយត្រូវពិនិត្យមើលពីជីវភាពរស់នៅប្រចាំថ្ងៃ ជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី និងសម្ភារៈ ដល់គ្រួសារអតីតយុទ្ធជន និងនិវត្តជនណាដែលមានភាពខ្វះខាត ទីទ័លក្រ គប្បីកុំឱ្យពួកគាត់រស់នៅដោយជួបការលំបាក។

បន្ថែមពីនេះ សម្ដេចតេជោ ក៏បានអំពាវនាវឱ្យមន្រ្តីនៅមូលដ្ឋានទាំងអស់ត្រូវ បង្កើនការគិតគូរចំពោះក្រុមគ្រួសារយុទ្ធជនដែលកំពុងជាប់បេសកកម្មនៅសមរភូមិមុខ ដោយត្រូវជួយមើលថែ ផ្ដល់ភាពកក់ក្ដៅជូនពួកគាត់កុំឱ្យរងារ ត្រូវជួយធ្វើជាបង្អែកសម្រាប់ក្រុមគ្រួសារពួកគាត់។ ក្នុងនោះត្រូវយកចិត្តទុកដាក់ជាពិសេសលើការសិក្សារបស់កូនយុទ្ធជននៅសមរភូមិ យុទ្ធជនពលី កុំឱ្យអត់ពីឪពុកទៅ កូនចៅ ក្រុមគ្រួសារគ្មានទីពឹង ហើយត្រូវខិតខំប្រែក្លាយ កសាងសមត្ថភាពកូនចៅពួកគាត់ឱ្យក្លាយជាបញ្ញវន្ត ដែលទៅថ្ងៃក្រោយគេនឹងើរតួនាទីជំនួសឪពុករបស់គេក្នុងជួរកងទ័ព និងការងាររដ្ឋនាថ្ងៃអនាគត។

សកម្មភាពទាំងនេះ សម្ដេចបានហៅថា ជាការតបស្នងរបស់អ្នកជំនាន់ក្រោយ ចំពោះអ្នកជំនាន់មុន ជាពិសេសក្រុមគ្រួសារអតីតយុទ្ធជន ដែលលះបង់អាយុជីវិត រូបរាយកាយ ដើម្បីការពារជាតិមាតុភូមិឱ្យមានសន្តិភាព សេចក្តីសុខ និងមានការរីកចម្រើនដែលដូចបច្ចុប្បន្ន។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ អនក ខេត្ត គិតត្រឹមខែមិថុនា ឆ្នាំ ២០២៦នេះ ខេត្តរតនគិរី មានអតីតយុទ្ធជន សរុប ៨៨៣ នាក់ អ្នកនៅក្នុងបន្ទុកសរុប ៦៥៩នាក់ និងចូលជាសមាជិក អ.ន.ក. ខេត្តមាន ចំនួន ៦៥៩នាក់។ ចំពោះ ការងារសាងសង់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិកអ.ន.ក.ខេត្ត ចាប់ពីឆ្នាំ២០១៦ ដល់ ២០២៦ បានសរុប ៤៨ ខ្នងផ្ទះ។

អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនខេត្តរតនគិរី ទទួលបានប័ណ្ណ ប.ស.ស. មានចំនួន ៥៤៣ នាក់ ក្នុងនោះជនពិការ ៦០នាក់, និវត្តជន ៤៨១នាក់ និងជនបាត់បង់ សមត្ថភាពការងារ ០២នាក់។ ចំពោះការផ្តល់ថវិកាបេឡាមរណសង្គ្រោះជូនសមាជិក អ.ន.ក. រយៈពេល ៦ខែ ឆ្នាំ ២០២៦ មានសរុប ១២នាក់ ចំនួន ៤៨,០០០,000 រៀល ក្នុងនោះថវិកាបំពេញបន្ថែម សម្តេចតេជោ ហ៊ុន សែន ចំនួន០៩នាក់ ស្នើនឹង ៣៦,000,000 រៀល។ ព្រមទាំងបានសហការ ជាមួយមូលនិធិជាតិជំនួយសង្គម(ម.ជ.ជ.) ក្នុងការបើកប្រាក់ធានរ៉ាប់រង ប្រាក់ឧបត្ថម្ភ ១លើក និងប្រាក់បូជាសពបានសរុប ០៦នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម