ព័ត៌មានជាតិ
អាជីវកម្មរ៉ែក្នុងខេត្តមណ្ឌលគិរី សម្ដេច ហ៊ុន សែន ឱ្យពង្រឹងការគ្រប់គ្រងកុំឱ្យប៉ះពាល់ដល់បរិស្ថាន
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំឱ្យមានការពង្រឹងលើការធ្វើអាជីវកម្មរ៉ែនៅក្នុងខេត្តមណ្ឌលគិរី ដើម្បីធានាបាននូវកិច្ចការពារធនធានធម្មជាតិ ហើយប្រាកដថាអាជីវកម្មរ៉ែមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។

ការណែនាំរបស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងកម្មវិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងជំនួបសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការណែនាំលើកិច្ចការងារជាច្រើនដល់អាជ្ញាធរក្នុងខេត្តភូមិភាគឦសានមួយនេះ ជាអាទិ៍ការងារប្រមូលពន្ធដារ និងពន្ធគយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជំរុញការផ្ដល់សេវាសាធារណៈ រួមទាំងកិច្ចការពារធនធានធម្មជាតិ ជាដើម។

ពាក់ព័ន្ធនឹងកិច្ចការពារធនធានធម្មជាតិ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស តាមរយៈការពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។ សម្ដេច បានសង្កត់ធ្ងន់ដល់ការធ្វើអាជីវកម្មរ៉ែនៅក្នុងខេត្តមណ្ឌលគិរី ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថាន។

បើតាមរបាយការណ៍របស់លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ក្នុងខេត្តភូមិភាគឦសានមួយនេះ មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែចំនួន១៨ក្រុមហ៊ុនស្មើនឹង២១អាជ្ញាប័ណ្ណ ដែលក្នុងនោះមានក្រុមហ៊ុន រឺណេសង់ មីណឺរ៉ល (Renaissance Minerals) បានធ្វើអាជីវកម្មចម្រាញ់រ៉ែមាស តាំងពីឆ្នាំ២០២១ ហើយគិតរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុននេះចម្រាញ់រ៉ែមាសបានចំនួនជាង១៨តោនមាស។

ជាការកត់សម្គាល់បន្ថែម ក្រុមហ៊ុន រឺណេសង់ មីណឺរ៉ល ដែលជាក្រុមហ៊ុនឧស្សាហកម្មមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី ទទួលសិទ្ធិធ្វើអាជីវកម្មពីរាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមរុករករ៉ែមាសនៅតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងប្រតិបត្តិនៅក្នុងរណ្ដៅរ៉ែមាសចំនួន៧រណ្ដៅ ហើយគ្រោងនឹងបន្តរណ្តៅទី៨បន្ថែមទៀត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


