ព័ត៌មានជាតិ
ពលករបង់ក្លាដែសប្រមាណ ៤០០ នាក់កំពុងធ្វើការងារនៅប្រទេសកម្ពុជា
ពលករបង់ក្លាដែសប្រមាណ ៤០០ នាក់កំពុងធ្វើការងារនៅក្នុងប្រទេសកម្ពុជាលើផ្នែកសេវាកម្ម សំណង់ ភោនីយដ្ឋាននិង ធនាគារជាដើម ហើយពួកគេទាំងនោះទទួលបានការគាំពារនិងយកចិត្តទុកដាក់ដូចកម្មករនិយោជិតរបស់កម្ពុជាដែរ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក មហាម៉េដ អាប់ឌុល ហ៊ី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំកម្ពុជាកាលពីថ្ងៃ ៣១ ឧសភានៅទីស្តីការក្រសួង លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានពលករបង់ក្លាដែសប្រមាណ ៤០០ នាក់កំពុងធ្វើការនៅប្រទេសកម្ពុជា ហើយពួកគេទទួលបានប័ណ្ណការងារពីក្រសួងការងារកម្ពុជា ដោយទទួលបាននូវការថែទាំសុខភាព និងរបបហានិភ័យការងារ ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដូចកម្មករនិយោជិតរបស់កម្ពុជាដែរ។

លោកមហាម៉េដ អាប់ឌុល ហ៊ី បានមានប្រសាសន៍ថា នៅក្នុងដំណើរទស្សនកិច្ចនេះលោកឯកអគ្គរដ្ឋទូតបានចុះជួបផ្ទាល់ជាមួយជនជាតិបង់ក្លាដែស ដែលកំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជាលើផ្នែកសេវាកម្ម សំណង់ ភោនីយដ្ឋាន ធនាគារជាដើមនោះ ឃើញថាពលរដ្ឋបង់ក្លាដែស ទទួលបានការគាំពារ និងយកចិត្តទុកដាក់បានយ៉ាងល្អពីកម្ពុជា ដែលអាចឲ្យពួកគេមានលទ្ធភាពបើកដំណើរការអាជីវកម្មរបស់ខ្លួនបានប្រសើរ។
លោកមហាម៉េដ អាប់ឌុល ហ៊ី ក៏សម្តែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ភាគីទាំងពីរនឹងវិលត្រឡប់មកអនុវត្តន៍កិច្ចការងារដែលបានព្រមព្រៀងគ្នាស្របទៅនឹង MOU បន្ទាប់ពីកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជិតផុតសុពលភាពហើយនោះ។
លោករដ្ឋមន្ត្រីបានបន្តថា សម្រាប់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា-បង់ក្លាដែស មានអនុស្សរណៈនៃការយោគយល់គ្នា(MOU) តាំងពីឆ្នាំ២០១៧មកម្ល៉េះ ប៉ុន្តែដោយសារកូវីដ-១៩ ធ្វើឲ្យអាក់ខានរយៈពីរឆ្នាំ ហើយថ្ងៃនេះមានឱកាសពិភាក្សាដើម្បីបន្តកិច្ចសហប្រតិបត្តិការនេះជាមួយគ្នា ខណៈវិស័យការងាររបស់ប្រទេសយើងទាំងពីរប្រហាក់ប្រហែលគ្នា ជាប្រទេសផលិត និងនាំចេញ ពិសេសវិស័យវាយនភណ្ឌកាត់ដេរ។ ដោយយើងអាចចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ។
លោកអគ្គរដ្ឋទូតបានស្នើក្រុមការងារបច្ចេកទេសខាងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា កាន់ទីក្រុងដាកា ដើម្បីប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសបង់ក្លាដែសលើកទី២ លើការបន្ត MOU ព្រមទាំងបានអញ្ជើញលោករដ្ឋមន្ត្រីចុះបំពេញទស្សនកិច្ចជាមួយក្រុមការងារកម្ពុជាតែម្តងនៅបង់ក្លាដេស។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះ MOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រសួងសុខុមាលភាពជនបរទេស និងការងារនៅបរទេស នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីរួមគ្នា៖ ១.ការគ្រប់គ្រងការជួលពលករទេសន្តរប្រវេសក៍ក្នុងប្រទេសទាំងពីរ។ ២. កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ។ ៣. ផ្លាស់ប្តូរព័ត៌មានសម្រាប់ការការពារការជ្រើសរើស និងជួលពលករខុសច្បាប់ ព្រមទាំងការពារ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរ និង ៤. វិស័យផ្សេងទៀត នៃកិច្ចសហប្រតិបត្តិការទាក់ទងនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានព្រមព្រៀងគ្នា។
អនុស្សរណៈនៃការយោគយល់នេះមានសុពលភាពរយ:ពេល ៥ឆ្នាំ និងត្រូវបន្តដោយស្វ័យប្រវត្តិ គិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ តទៅ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


