សេដ្ឋកិច្ច
កម្ពុជា-បង់ក្លាដេស ប្តេជ្ញាបង្កើនទំនាក់ទំនងវិនិយោគពាណិជ្ជកម្មនិងពង្រីកការនាំចេញវិស័យកសិកម្ម

កម្ពុជា និងបង់ក្លាដេស ប្តេជ្ញាបង្កើនទំនាក់ទំនង និងវិនិយោគជាមួយគ្នាលើវិស័យពាណិជ្ជកម្ម និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ជាដើម។
ការប្តេជ្ញាបង្កើនទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងការនាំចេញផលកសិកម្មនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោកស្រី Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដេស នៅយប់ថ្ងៃទី ២២ ខែ កញ្ញា នៅទីក្រុងញូយ៉កសហរដ្ឋអាមេរិក។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា ឆ្លៀតឱកាសនេះ សម្តេចតេជោបានសាទរ នូវការសាងសង់ស្ពានមួយដ៏វែងឈ្មោះថា ផាន់ម៉ា ដែលមានប្រវែង ៦.៥គីឡូម៉ែត្រ នៅបង់ក្លាដេស ក្រោមការដឹកនាំរបស់លោកស្រីនាយករដ្ឋមន្រ្តី ដែលផ្លូវនេះ នឹងបម្រើទាំងរថយន្ត និងរថភ្លើង។
សម្តេចតេក៏បានថ្លែងអំណរគុណដល់នាយករដ្ឋមន្រ្តីបង់ក្លាដេស បានសម្ពោធផ្លូវមួយខ្សែ ដែលដាក់ព្រះនាមសម្តេចឪ នៅក្នុងប្រទេសបង់ក្លាដេសផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជា ក៏បានដាក់ឈ្មោះផ្លូវ ដើម្បីជាការផ្តល់កិត្តិសដល់ឪពុកលោកស្រីនាយករដ្ឋមន្រ្តី ដែលចាត់ទុកជាបិតាស្ថាបនិក នៃប្រទេសបង់ក្លាដេស និងបានក្លាយជាប្រធានាធិបតីទី១ និងក្រោយមកក្លាយជានាយករដ្ឋមន្រ្តី នៃប្រទេសបង់ក្លាដេស។
ពាក់ព័ន្ធនឹងការវិនិយោគ សម្តេចក៏បានលើកឡើងអំពីការនាំចេញអង្ករពីកម្ពុជា ទៅបង់ក្លាដេសផងដែរ។ កន្លងមក បង់ក្លាដេស បានការចរចាទិញអង្ករប្រមាណ ២០ម៉ឺនតោនពីកម្ពុជា។ ដោយសម្តេចតេជោ ចង់ឱ្យមានស្ថេរភាពនៃការនាំចេញអង្ករពីកម្ពុជា ទៅបង់ក្លាដេសផងដែរ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យក្រុមហ៊ុន ឬវិនិយោគិនបង់ក្លាដេសចូលមកវិនិយោគក្នុងការធ្វើឃ្លាំង និងកែច្នៃអង្ករ ដើម្បីនាំចេញទៅបង់ក្លាដេសបន្ថែមទៀត។
ក្រោមការដឹកនាំរបស់សម្តេចតេជោ សព្វថ្ងៃកម្ពុជា មានស្រូវស្តុកទុកប្រមាណ ៦,៦លានតោន និងអង្ករ ៤,២លានតោន ហើយបច្ចុប្បន្នបាននាំចេញទៅប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួមផងដែរ។

ជាការឆ្លើយតប លោកស្រី Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដេស គាំទ្រចំពោះផែនការបង្កើនទំនាក់ទំនាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសនាំចេញអង្ករពីកម្ពុជា ទៅបង់ក្លាដេស។
លោកស្រី បានឱ្យដឹងថា ប្រទេសបង់ក្លាដេស មានទំហំដីតូច ប្រជាជនច្រើន។ បង់ក្លាដេស ងាយទទួលរងគ្រោះដោយទឹកជំនន់ ដូច្នេះបង់ក្លាដេស ត្រូវការនាំចូលស្បៀងដូចជាអង្ករជាច្រើន ដើម្បីផ្គត់ផ្គង់ក្នុងប្រទេស។
ជាមួយគ្នានេះ លោកស្រី បានលើកឡើងអំពីកិច្ចព្រមព្រៀង ដោយអនុញ្ញាតឱ្យក្រសួងការបរទេសប្រទេសទាំងពីរ ធ្វើការរួមគ្នា បង្កើនការតភ្ជាប់ទៅលើវិស័យធុរកិច្ចពាណិជ្ជជាមួយគ្នា។
លោកស្រី ក៏ជំរុញឱ្យមានកិច្ចព្រមព្រៀងទីផ្សារសេរី រវាងប្រទេសទាំងពីរ ដើម្បីបង្កើនឱ្យកាសផលិតនាំចេញបន្ថែមទៀត។
ពាក់ព័ន្ធនឹងការលើកឡើងនេះ សម្តេចមានប្រសាសន៍ថា គឺជាការចាំបាច់ដែលត្រូវបង្កើតកិច្ចព្រមព្រៀងទីផ្សារសេរីរវាងប្រទេសទាំងពីរ ដើម្បីឱ្យមានកំណើននៃការនាំចេញកាន់តែច្រើនរវាងប្រទេសទាំងពីរ។ ស្របពេលដែលកម្ពុជា បានបង្កើតកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយចិន និងកូរ៉េ រួចហើយដែរ។
បច្ចុប្បន្នកម្ពុជា កំពុងស្វែងរងដៃគូវិនិយោគពីប្រទេសផ្សេងទៀត ដើម្បីបង្កើនទីផ្សារពាណិជ្ជនាំចេញផលិតផលផ្សេងៗ។
កម្ពុជា បង់ក្លាដេស ក៏បានប្តេជ្ញារក្សាទំនាក់ទំនង និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


