ព័ត៌មានជាតិ
បង់ក្លាដេស ស្នើកម្ពុជារកដំណោះស្រាយ ធ្វើមាតុភូមិនិវត្តន៍ ជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ
ថ្លែងនៅក្នុងកិច្ចពិភាក្សាទ្វេភាគី ជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីម្សិលមិញ លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្រ្តីការបរ ទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានស្នើឲ្យកម្ពុជា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ជួយរកដំណោះស្រាយមួយប្រកបដោយនិរន្តរភាពដល់ការធ្វើមាតុភូមិនិវត្តន៍ឲ្យបានឆាប់រហ័ស និងមានសុវត្ថិភាពផងដែរ។

លើកឡើងនៅក្នុងកិច្ចពិភាក្សានោះ ប្រមុខការទូតប្រទេសទាំងពីរ បានផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍នានា អំពីដំណើរការបង្រួប បង្រួមជាតិ ការកសាងសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុងប្រទេសរៀងៗខ្លួន ដោយចែករំលែកការយល់ដឹងរួម អំពីសារសំខាន់ នៃសន្តិភាព និងស្ថិរភាព ដែលជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ។
ជាមួយគ្នានោះ លោក អាប់ឌុល ម៉ូមិន បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អំពីស្ថានភាពជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ ប្រទេសមីយ៉ាន់ម៉ា ដែលបានទៅជ្រកកោនក្នុងប្រទេសបង់ក្លាដែស និងបានស្នើឲ្យកម្ពុជា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ជួយរកដំណោះស្រាយមួយប្រកបដោយនិរន្តរភាព ដល់ការធ្វើមាតុភូមិនិវត្តន៍ឲ្យបានឆាប់រហ័ស មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយលើក ឡើងថា បង់ក្លាដែសប្រាថ្នាចង់ឃើញដំណើរការ នៃការធ្វើមាតុភូមិនិវត្តន៍ជាលើកដំបូង កើតឡើងក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគី អំពីការយកចិត្តទុកដាក់របស់អាស៊ាន និងប្រធានអាស៊ានចំពោះបញ្ហា មីយ៉ាន់ម៉ា ដោយសង្កត់ធ្ងន់ថា ដំណោះ ស្រាយចំពោះរឿងនេះ នឹងអាស្រ័យជាចម្បងលើដំណោះស្រាយវិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការវិវត្តស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសង្កត់ធ្ងន់លើភាពស្មុគស្មាញ និងបញ្ហាប្រឈមដែលកំពុងជួបប្រទះ ក៏ដូចជាកិច្ចខិតខំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ និង ខ្លួនលោកផ្ទាល់ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ក្នុងការជំរុញការអនុវត្តការព្រមព្រៀងឯកច្ឆន្ទ៥ ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។
ក្នុងគោលបំណងនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចការងារទាំងពីរលើកទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីវឌ្ឍនភាព គួរឱ្យកត់សម្គាល់ទាក់ទងនឹងទិដ្ឋភាពមនុស្សធម៌ និងយ៉ាងហោចណាស់បានធ្វើឱ្យដំណើរការនយោបាយរំកិលទៅមុខ។

នៅក្នុងកិច្ចពិភាក្សានោះ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាក្តីបារម្ភរួម និងមានផលប្រយោជន៍ទៅវិញទៅមកផងដែរ។
គួររំលឹកថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រមាណជាង៧ សែន ៣ម៉ឺននាក់ បានរត់ភៀសខ្លួនចេញ ពីរដ្ឋ Rakhine (រ៉ាក់ខាញ) ដែលស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសបង់ក្លាដែសដែលជាប្រទេសជិតខាង ក្រោយពីមាន ការប្រយុទ្ធគ្នា រវាងក្រុមកងជីកងជីវពលរ៉ូហ៊ីងយ៉ា ជាមួយកងកម្លាំងសន្តិសុខរបស់រដ្ឋ កាលពីខែសីហា ឆ្នាំ២០១៧ នេះបើតាមព័ត៌មានពីបរទេស៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ