Connect with us

ព័ត៌មានជាតិ

អាជ្ញាធរប្រើពេលមួយយប់ សម្រេចការជួសជុលស្ពានស្វា ហើយរួចរាល់

បានផុស

នៅ

ស្ពានស្វា ជាស្ពានស្ថិតត្រង់ចំណុចប្រសព្វ ខ័ណ្ឌចែកព្រំប្រទល់រវាងសង្កាត់ដងទង់ និងស្ទឹងវែង ក្នុងក្រុងខេរមភូមិន្ទ ដែលបានជួលជុលហើយរួចរាល់ កាលពីយប់ថ្ងៃពុធទី ១ ខែមិថុនា ឆ្នាំ ២០២២ ក្រោយស្ពាននេះរងការខូចខាតមួយអន្លើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលក្រុងខេមរភូមិន្ទលោក ឈេង សុវណ្ណដា ប្រធានគណបក្សក្រុងខេមរភូមិន្ទ ដឹកនាំប្រធានគណបក្សសង្កាត់ដងទង់ និងប្រធានបក្សសង្កាត់ស្ទឹងវែង ធ្វើការជួសជុលស្ពាននេះ ដើម្បីជួយសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋទូទៅ។

បើតាមលោក លឹម ឌី ចៅសង្កាត់ដងទង់ បញ្ជាក់ប្រាប់ថា ជាការឧបត្ថម្ភចំណាយលើការជួសជុលដោយលោក ឡឹប កត្តារី បេក្ខជន គណបក្សប្រជាជនកម្ពុជា សង្កាត់ដងទង់។ បន្ថែមលើនេះ អាជ្ញាធរដែនដី សូមអាធ្យាស្រ័យដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមស្ពាននេះ មេត្តាវាងតាមផ្លូវផ្សេងសិនដោយសារស្ពានកំពុងជួសជុល និងបេតុងពុំទានស្ងួតរឹងមាំឡើយ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម