ព័ត៌មានជាតិ
អង្គការមួយរកឃើញថា អំពើហិង្សាលើកុមារកើនឡើងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា
តាមការសិក្សាស្រាវជ្រាវមួយរបស់អង្គការទស្សនពិភពលោក (World Vision) ឆ្នាំ ២០២១ ចេញផ្សាយនៅថ្ងៃទី ១០ ខែមិថុនា ២០២២ នេះ បង្ហាញថា អំពើហិង្សាមានការកើនឡើងទៅលើកុមារអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។ ជំងឺកូវីដធ្វើឱ្យប្រាក់ចំណូលគ្រួសារធ្លាក់ចុះ និងបង្កើនការស្ត្រេសអ្នកមើលថែទាំកុមារកើនឡើង ហើយក៏បង្កអំពើហិង្សារូបភាពផ្សេងដូចជាការការស្រែកគំរាម ទះកំភ្លៀងពីអាណាព្យាបាល ឬឪពុកម្ដាយ។

លោក ឆាយ វាសនា ប្រធនកម្មវិធីកិច្ចការ ការពារកុមារ នៃអង្គការទស្សនពិភពលោកបានឱ្យដឹងថា រយៈពេលប្រមាណជាង ២ ឆ្នាំនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានធ្វើឱ្យកុមារទទួលរងការគំរាមកំហែងអំពើហិង្សា និងបញ្ហាផ្លូវចិត្តក៏ដូចជាបញ្ហាប្រឈមផ្សេងៗ។
បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច នឹងការបាត់បង់ការងារដែលធ្វើឲ្យជីវភាពនៅក្នុងគ្រួសាររបស់ប្រជាពលរដ្ឋមានការខ្វះខាតធ្វើឲ្យអាណាព្យាបាលមួយចំនួនបានប្រើប្រាស់អំពើរហិង្សាលើកុមារ និងការដាក់ពិន័យផ្សេងៗ។ លោក ឆាយ វាសនា ក៏បានលើកឡើងថា «ដោយសារតែកង្វះខាតនៃជីវិភាពគ្រួសារ និងភាពតានតឹងខ្លះៗ បានធ្វើឲ្យអាណាព្យាបាលមួយចំនួនបង្កអំពើរហិង្សាលើកកុមារ ដោយបានវាយដៃ ជើង ការទះមុខមាត់ ឬកន្លែងផ្សេងៗនៃរូបរាងកាយ ម្យាងគាត់ក៏បានដាក់ពិន័យ និងដាក់សម្ពាទ លើបញ្ហាផ្លូវចិត្តដូចជាការគំរាមបណ្តេញចេញពីផ្ទះ ឬឲចេញទោសឲ្យទៅរស់នៅជាមួយអ្នកផ្សេងជាដើម»។

លោកក៏បានបន្ថែមទៀតថាមានអាណាព្យាបាលប្រហែល១៩% បានគិតថា ការប្រើហិង្សាលើកុមារជាការអប់រំមួយដែលជួយឲ្យកុមារមានភាពប្រសើរឡើងត្រឹមត្រូវហើយពេលខ្លះគាត់អាចពិសារគ្រឿងស្រវឹង ទើបមិនអាចគ្រប់គ្រងខ្លួនបានក៏បង្កជាហិង្សាទៅលើកូនៗ។
តាមរបាយការស្រាវជ្រាវរបស់អង្គការWorld Vision ឆ្នាំ ២០២១បង្ហាញថាករណីអំពើរហិង្សាកើតមានក្នុងពេលកូវីដ១៩នេះ កើតមានច្រើនលើកុមាររីប្រមាណ៤០% ឯកុមាររាមានត្រឹម៣៦% ប៉ុណ្ណោះ៕
អត្ថបទ៖ ឌឿន ចាន់ថារី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


